រាជធានីភ្នំពេញ ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ តារាសម្តែង និងធ្លាប់ចាប់អាជីពជា អ្នកចម្រៀងនាងគឹម លីហ្សា នឹងរៀបការជាមួយបុរសមកពី ដែនកោះអូស្ត្រាលីហើយ ។ អាពាហ៍ពិពាហ៍នេះនាងអញ្ជើញ ភ្ញៀវចូលរួមជូនពរជ័យដល់ទៅជាង ៧០០នាក់នៅសាលមហោស្រព ចេនឡានៃរាជធានីភ្នំពេញ នាថ្ងៃទី១៨ ធ្នូ ២០១៣ ។ គឹម លីហ្សា ហា៊នធានាថា ស្វាមីនាងពិតជានៅកំលោះ ព្រោះមុននឹង នាសម្រេចជ្រើសរើសគឺបានសើុបប្រវត្តិច្បាស់លាស់ ។

ជារឿងគួរឱ្យចាប់អារម្មណ៍មួយសម្រាប់ អ្នកនិយមតាមដានសង្គមសិល្បៈខ្មែរ ដោយសារតែរដូវកាលចុងឆ្នាំ២០១៣នេះ សិល្បការិនីល្បីឈ្មោះច្រើន នាក់សម្រេចចិត្តចូលរោងការ ។ តារាដែលគេឯងស្គាល់យា៉ងច្បាស់ ហើយរៀបការក្នុងឆ្នាំនេះ មានអ្នកនាង គង់ សុជាតិ សារា៉យ សក្ខណា អ្នកនាង ពៅ សុជាតា អឿន ដាលីស ពិធីការិនីប្រចាំទូរទស្សន៍អាសីុអាគ្នេយ៍នាង អេន ជី និងកញ្ញាគឹម លីហ្សា ។

សម្រាប់កញ្ញាគឹម លីហ្សា ដែលកន្លងមកធ្លាប់មាន ព័ត៌មានស្នេហា មិន ស្វាង តែទាត់ចោលការលើកឡើងថា នាងមិនទាន់រៀបការទេ បើកាលណានាងមិនទាន់ជួបគូព្ រេងពិតប្រាកដ ហើយអ្នកដែលលេចឮថា ជាគូស្នេហ៍ម្តងអ្នកនេះ ម្តងអ្នកនោះ សុទ្ធតែជាពាក្យចចាមអារា៉ម ។ ឥឡូវស្រីស្អាតមុខស្រស់រូបនេះបានជួបម្ចាស់ ចិត្តពិតប្រាកដហើយ ដោយសារក្នុងអំឡុងពេលនេះ នាងកំពុងតែដើរចែកសំបុត្រការជាមួយគូដណ្តឹង និងគិតពិភាក្សារឿងចាត់ចែងពិធីរៀបការ ធ្វើយា៉ងណាឱ្យមើលទៅសមភ្នែកភ្ញៀវ និងសក្តិសមជាតារាលំដាប់ ជួរមុខមិនគិតរឿងនឿយហត់សម្រាក ថែសាច់ឱ្យកាន់តែស្អាតឡើយ ។

គឹម លីហ្សា ដែលទើបតែបញ្ចប់ការសម្តែងនៅប្រទេសអូស្ត្រាលី ជាទីដែលនាងរកឃើញម្ចាស់ ស្នេហ៍នោះបានថ្លែងថា នាងមិនអាចប្រែប្រួលពិធីរៀបការ របស់នាងជាផ្លូវការនាថ្ងៃទី១៨ ធ្នូ ខាងមុខនេះទេ ខណៈដែលពេលនេះនាងចាត់ចែ ងកម្មវិធីអាពាហ៍ពិពាហ៍ជិតរួចរាល់ទៅហើយ និងអនាគតស្វាមីរបស់នាងក៏ បានមកដល់ស្រុកហើយ ដើម្បីត្រៀមខ្លួនមកសំពះផ្ទឹមគោរពតាម ប្រពៃណីជាតិរបស់យើង ។

តារាដែលកំពុងតែត្រៀមខ្លួន ញញឹមយកពាក្យជូនពរ នាថ្ងៃជ័យខាងមុខនេះ និយាយកាលពីពេលថ្មីៗនេះថា ស្វាមីដែលជាអ្នករស់នៅអូស្ត្រាលីនោះ មានមុខងារជាគ្រូពេទ្យវ័យជាង៣០ ឆ្នាំ ។ ស្វាមីរបស់នាងពិតជានៅកំលោះ ។ បើទោះជាមនុស្សប្រុស តែងតែមានអ្នកនេះអ្នកនោះ កាលនៅលីវក្តី តែនោះជារឿងអតីតកាល នាងសូមធានាថា នាងមិនយកប្តីគេមករៀបការ ឱបក្រសោបយា៉ងរំភើយក្រោមតំណក់ទឹកភ្នែកស្ត្រីណាឡើយ ។

លីហ្សា និយាយថា អាពាហ៍ពិពាហ៍របស់នាងសំណាងណាស់ ដោយនាងជ្រើសរើសបានទីតាំងសាលមហោស្រពចេនឡា សម្រាប់ពិធីជប់លៀងភ្ញៀវព្រោះនាងសម្រេច ចិត្តរៀបការលឿនអត់គ្រោងទុកទេ ស្របពេលរដូវរៀបការនេះ កន្លែងជួលរៀបចំពិធីជប់លៀងមង្គល ការគ្មានសល់ចន្លោះទំនេរទេ ។

ទាក់ទិននឹងអាជីពសិល្បៈកញ្ញា គឹម លីហ្សា បញ្ជាក់ថា តាមគម្រោងបន្ទាប់ពីនាង រៀបការហើយនឹងចេញទៅសាងអនាគតថ្មីនៅអូស្ត្រាលី លែងចាប់អាជីពសិល្បៈដូចមុនហើយដើម្បីរៀបចំខ្លួន ជាមេផ្ទះថែទាំផ្ទះសម្បែង ។ ការចាកចេញពីទីលានសិល្បៈ ដែលធ្លាប់សាងឈ្មោះល្បីនេះ នាងនៅមិនទាន់ច្បាស់ថា ចេញទៅ ឆាប់ៗឡើយ គ្រាន់តែដឹងថា ចាំពេលវេលាមួយរយៈដើម្បីរត់ការ ។ ម៉្លោះហើយនាងហាក់សប្បាយចិត្តខ្លះ ដែរអាចនៅបន្តអាជីពសិល្បៈបានខ្លះ ច្រៀងបំពេប្រិយមិត្តមុននឹងឆ្លងទៅនៅស្រុកគេ ដោយសារតែសិល្បៈនេះហើយទើបនាងមានអនាគតល្អ ហើយល្បីឈ្មោះរហូតបានជួបស្វាមី នៅអូស្ត្រាលីជាទីដែលនាងទៅសម្តែងនៅទីនោះ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]