ទើបតែពេលថ្មីៗនេះ មានការបង្ហោះចែកចាយ នូវវីដេអូឃ្លីបថ្មីមួយ នៅលើបណ្តាញសង្គម ហ្វេសប៊ុក បង្ហាញពី បុរសម្នាក់ ដែលគេអះអាងថាជាចោរកាច់ក ម៉ូតូ ត្រូវប្រជាពលរដ្ឋតាមទាន់ និង វាយឡើងទ្រោមខ្លួនតែម្តង។

តាមការបញ្ជាក់ពី ប្រភពវីដេអូឃ្លីបនេះ បានឲ្យដឹងថា ហេតុការណ៍នេះ ទើបតែបានកើតឡើង នៅព្រឹក ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៣ នេះប៉ុណ្ណោះ និង មានទីតាំងស្ថិតនៅក្នុងតំបន់ វត្តភ្នំ រាជធានីភ្នំពេញ។ តាមរយៈវីដេអូ អាចអោយយើងឃើញបានថា ជនសង្ស័យជាចោរ កាច់ក ម៉ូតូ រូបនេះ ត្រូវបាន ប្រជាពលរដ្ឋ វាយរហូតរងរបួស ដេកដួលនៅនឹងដី រីឯក្បាល ក៏មានបែកហូរឈាម ប្រឡាក់ពេញដីផងដែរ។ ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានលម្អិត ទាក់ទងនឹងករណីនេះ នៅឡើយនោះទេ៕

សូមប្រិយមិត្តមើលវីដេអូឃ្លីបខាងក្រោម៖



ប្រភពពី ហ្វេសប៊ុក

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]