តើប្រិយមិត្តធ្លាប់មាន បញ្ហាជាមួយការជួបនឹងវិបត្តិ ដែលពិបាកនឹងដោះស្រាយទេ? ជឿជាក់ថា ប្រិយមិត្តមួយចំនួន ប្រាកដជាធ្លាប់ជួប នូវវិបត្តិនេះ ដូច្នេះហើយ សំរាប់ថ្ងៃនេះផងដែរ ខ្មែរឡូត នឹងបង្ហាញជូន ប្រិយមិត្តនូវវិធីខ្លីៗ និង ងាយស្រួលក្នុងការអនុវត្តន៏ ថែមទៀតផង។

  • មានបញ្ហាមួយចំនួន ជាពិសេសគឺ បញ្ហាវិបត្តិផ្លូវចិត្តតែម្តង អ្នកត្រូវសំរេចចិត្តដោយខ្លួនឯងថា ត្រួវជួយដល់ខ្លួនឯងបានរឺអត់ ព្រោះថា ពេលខ្លះ គ្មាននរណាម្នាក់ អាចជួយយើង ក្រៅពីខ្លួនឯងនោះទេ លុះត្រាតែ ខ្លួនយើងចង់ជួយខ្លួនឯងផងដែរ ទើបបញ្ហានោះ អាចនឹងដោះស្រាយបាន យ៉ាងឆាប់រហ័ស។



  • យើងត្រូវប្រឈមមុខនឹងបច្ចុប្បន្ន ទើបហេតុនេះហើយ យើងត្រូវចាំថា ពេលវេលាមិនអាច នឹងបកក្រោយបាននោះទេ ហើយចូរកុំព្យាយាមបារម្ភ ពីបញ្ហានៅថ្ងៃស្អែកខ្លាំងពេកអី ព្រោះថា វានឹងអាចធ្វើអោយអ្នក កាន់តែមានភាពស្មុគស្មាញ ដូច្នេះ អ្វីដែលអ្នកគួរគិត នោះគឺ បច្ចុប្បន្ន ដែលអ្នក កំពុងតែប្រឈមមុខ និង ត្រូវដោះស្រាយ។  ចូរអនុវត្តន៏ថ្ងៃនេះ ដើម្បីបានទទួលនូវលទ្ធផលដែលល្អ នៅថ្ងៃស្អែក។



  • ចំនុចសំខាន់ជាងគេ បំផុតនោះគឺ យើងត្រូវសំលឹងមើលទៅខាងមុខ ផ្លូវដែលយើងត្រូវដើរ តើអាចនឹងជួបនឹងឧបសគ្គអ្វី? តែទោះជាយ៉ាងណា ត្រូវមានជំនឿចិត្តលើ ខ្លួនឯង ដូចដែលបានដឹងហើយថា បើសិនជាយើងគ្មានជំនឿចិត្តលើ ខ្លួនឯង ទេនោះ គឺគ្មាននរណា អាចជួយយើង នឹងទុកចិត្តលើយើងនោះទេ ។ ឧទាហរណ៏ថា បើសិនជាគេមានបញ្ហា ហើយយើងចង់ជួយគេណាស់ ប៉ុន្តែ គេជាមនុស្សម្នាក់ដែល សូម្បីតែខ្លួនឯង ក៏គ្មានជំនឿចិត្ត សួរថា តើយើងមានជំនឿចិត្តនឹងទៅជួយគេទៀតដែររឺទេ? ដូច្នេះ ចូរជឿជាក់លើខ្លួនឯង ថាអាចធ្វើបាន នោះអ្វីៗនឹងអាចដោះស្រាយបានទាំងអស់ ហើយចូរចងចាំថា មានតែ ខ្លួនឯងទេ ដែលអាចជួយខ្លួនឯងបាន។



 តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ Alice

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]