ក្រុងប៉ោយប៉ែត ៖ ​ កម្មករសំណង់​ម្នាក់ ត្រូវ​គេ​​ចាក់សម្លាប់​​នៅទឹកដី​ថៃ កាលពីល្ងាច​ថ្ងៃទី​៦ ឧសភា ​២០១២ នៅ​ក្រុង​បាងកក ដោយ​ពុំ​​ដឹង​ពីមូលហេតុ​ពិតប្រាកដ ។ ជនរងគ្រោះ​​ឈ្មោះ​សុខ ដាំ ភេទប្រុស អាយុ​២៣​ឆ្នាំ ជាកម្មករ​សំណង់ មានទីលំនៅ​ភូមិ​ស្តុក​ឃ្លោក ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍​សាត់ ។

តាម​ស្ត្រី​ចំណាស់​ឈ្មោះឡាប ​និន អាយុ​៥៥​ឆ្នាំ ត្រូវជា​ជីដូនរបស់​សព​រងគ្រោះ​មានទីលំនៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោត ប៉ែត បានប្រាប់​ថា ចៅប្រុស​​របស់​គាត់​បាន​ស្លាប់នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក វេលា​ម៉ោង​១០យប់ ថ្ងៃទី៦​ ឧសភា ២០១២ ​បន្ទាប់ពី​ត្រូវគេ​លួច​​ចាក់ត្រូវពោះ​​ខាងឆ្វេង បច្ចុប្បន្ន​កំពុង​​រៀបចំ​ឯកសារ​ ដើម្បីបញ្ជូន​មក​ឱ្យ​សាច់ញាតិ​នៅ​កម្ពុជា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]