ជាធម្មតា នៅពេលដែលផ្សារទំនើបបើក គឺតែងតែ ស្វាគមន៏ ជានិច្ចជាមួយអតិថិជនគ្រប់រូប តែអ្វីដែល ច្បាស់ជាងគេនោះគឺ អតិថិជនភាគច្រើនគឺនារីៗ ព្រោះគេដឹងថា មនុស្សស្រីគឺបែបនេះ ចូលចិត្ត ដើរផ្សារទិញ សំភារៈផ្សេងៗ ដូចជា៖ គ្រឿងសំអាង របស់របរប្រើប្រាស់ សំភារៈផ្សេងៗ _ល_។ យ៉ាងណាមិញ ហេតុអ្វី បានជា មានតែមនុស្សស្រី ចូលចិត្តដើរផ្សារ ជាងមនុស្សប្រុស?

• មនុស្សស្រីភាគច្រើន ចូលចិត្តនូវភាពឆើតឆាយ មិនថា ពេលខ្លះមិនសូវមានថវិកាច្រើនយ៉ាងណានោះទេ តិចក្តីច្រើនក្តីក៏ដោយ មនុស្សស្រីគឺតែងតែចូលចិត្តភាពស្អាតជានិច្ច ។

• មនុស្សស្រីតែងតែ មានអារម្មណ៏ថា សប្បាយចិត្ត រាល់ពេលដែលបានដើរផ្សារទិញ ឥវ៉ាន់ អាចនិយាយបានថា ទោះបីជាពេលខ្លះ មានអារម្មណ៏មិនសប្បាយចិត្តក៏ដោយ ក៏ពេលនោះ នឹងអាចរសាយបានផងដែរ។

• មនុស្សស្រីនឹង មានអារម្មណ៏រំភើប នៅពេលឃើញផ្លាក បញ្ចុះតំលៃពិសេស ព្រោះថា រាល់ទំនិញថោកជាង ធម្មតា ដែលគេអាចនឹងទិញបានច្រើន និង ដោយភាពត្រេកត្រអាល។

• មនុស្សភាគច្រើន ពេលដែលឃើញគេ មានអ្វីដែលល្អ រឺ ប្លែក គឺតែងតែ មានចំណាប់អារម្មណ៏ និងចង់បានដូចគេដែរ ម៉្លោះហើយ នេះជាមូលហេតុដែលធ្វើអោយមនុស្សស្រី ចូលចិត្តដើរផ្សារ។









តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ Alice

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]