កាលពីសប្ដាហ៍មុន យើងធ្លាប់បានផ្សាយពីអត្ថបទមួយ នៅប្រទេសចិន ដែលស្រដៀងគ្នាទៅហឹង ព័ត៌មានមួយនេះដែរ ដោយមានចំណងជើងថា ចិនបានសង់បន្ទប់មួយ សំរាប់ដាក់ទារក ដែលម្ដាយឪពុកដែលមិនត្រូវការ

ថ្ងៃនេះ យើងមកនិយាយពីប្រទេសឥណ្ឌាវិញម្ដង។ ជាធម្មតានៅប្រទេសឥណ្ឌា គេតែងតែប្រទះឃើញ ទារកនៅក្នុងរណ្ដៅដី និងគំនរសំរាម។ ទារកខ្លះគឺមានជីវិត តែខ្លះទៀតបានស្លាប់មុនពេលដែល ម្ដាយឪពុកយកមកបំបោះបង់ចោល។ កាលពីសប្ដាហ៍មុននេះ គេបានប្រទះឃើញទារកទើបនឹងកើត នៅក្នុងធុងសំរាមជិតស្ថានីយរថភ្លើង។

មូលហេតុដែលបណ្ដាលឲ្យមាន អំពើដ៏ឃោរឃៅបែបនេះច្រើន គឺបណ្ដាលមកពីម្ដាយខ្វះការយល់ដឹង (រៀនបានតិច) ស្ថិតនៅក្នុងវណៈទាប ក្នុងគ្រួសារអ្នកក្រ ដែលធ្វើឲ្យពួកគេគ្មានលទ្ធភាព ចិញ្ចឹមវា ទើបយកទៅបំបោះបង់ចោល។ ដោយសារតែ មានអំពើបែបនេះកើតឡើងច្រើន ទើបអាជ្ញាធរឥណ្ឌា បានបង្កើតនូវច្បាប់មួយ ចំពោះស្រ្ដីទាំងអស់ ដែលគិតថា ខ្លួនមិនអាចចិញ្ចឹម កូនរបស់ខ្លួនរស់ទេនោះ អាចយកមកដាក់នៅក្នុងមន្ទីរពេទ្យបាន។ កម្មវិធីនេះមានឈ្មោះថា Cradle Baby Scheme ដែលបានជួយដល់ ទារករាប់ពាន់នាក់ហើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វិធានការរបស់ប្រទេសទាំងពីរ ក្នុងការរក្សារ និងការពារទារក? 








ប្រភព៖ Reuters

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]