ភ្នំពេញ ៖ សពបុរសជនជាតិកូរ៉េម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុង បន្ទប់ឡៅតឿផ្ទះជួលលេខ៤២G ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពី វេលាម៉ោង ១២ និង៤៥នាទី រសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៣ នេះ ដោយពុំទាន់ដឹង មូលហេតុ ។

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូល ដ្ឋានបានឱ្យដឹងថា សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចបច្ចេកទេស ដឹកនាំដោយលោកអធិការនគរបាលខណ្ឌ យឹម សារ៉ាន់  ចុះទៅធ្វើកោសល្យ វិច្ច័យ ដើម្បីរកមូលហេតុពិតនៃការស្លាប់ របស់ជនរងគ្រោះថា ជាអំពើឃាតកម្ម ឬ មួយស្លាប់ខ្លួនឯង។

សមត្ថកិច្ច បានបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ គីម ជុងរុល អាយុ៦៦ឆ្នាំ ប៉ុន្តែប្រភព័ត៌មានខ្លះ បានឲ្យដឹងថា ការស្លាប់របស់ជនរងគ្រោះ អាចបណ្តាលមកពីគាំងបេះដូង៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]