កាំភ្លើងបាញ់ទឹក មិនមានគ្រោះថ្នាក់ សំរាប់ក្មេងៗលេងនោះទេ ប៉ុន្តែ សំរាប់ប្រភេទសត្វត្រី ពូជនេះវិញ ការបាញ់ទឹកនេះ អាចជាអាវុធដ៏មានប្រសិទ្ធភាព ក្នុងការរកចំណី ចិញ្ចឹមជីវិតរបស់ពួកវា។

ត្រីប្រភេទនេះ ត្រូវបានគេឲ្យឈ្មោះថា Archerfish ដែលឈ្មោះនេះ មានអត្ថន័យ ចង់សំដៅដល់ អ្នកបាញ់ព្រួញ ហើយក្នុងនោះ ដោយពឹងផ្អែក ទៅលើសមត្ថភាព មួយគ្មានពីររបស់វា ជាហេតុនាំឲ្យ ប្រភេទសត្វល្អិតផ្សេងៗ ដែលឆ្លងកាត់ ពិបាកនឹងរកផ្លូវត្រឡប់ទៅវិញរួចណាស់ ព្រោះថា ភាគច្រើន សត្វល្អិតទាំងនោះ សុទ្ធតែត្រូវពួកត្រីនេះ បាញ់ធ្លាក់ចូលទឹក ក្លាយជាចំណីរបស់ពួកវា តែម្តង។ ត្រី Archerfish នេះ វាអាចបាញ់ទំលាក់ចំណីរបស់វា បានចម្ងាយ ៣ម៉ែត្រពីផ្ទៃទឹក។

នៅពេលដែលវា កំណត់មុខសញ្ញាចំណីបានហើយ វានឹងប្រើអណ្តាត ធ្វើការផ្ទប់នឹងចង្អូរមាត់ផ្នែកខាងលើ ដើម្បីផ្តុំចេញជា ប្រឡោះតូចចង្អៀតមួយ រួចប្រឹងចលនាស្រកី បង្កើតបានជាកំលាំងបញ្ចេញទឹកចេញទៅ តែម្តង។ លើសពីនេះទៅទៀត កំលាំងបាញ់និមួយៗ អាស្រ័យទៅតាម ទំហំរបស់ចំណីរបស់វា ផងដែរ។

ដើម្បីជ្រាបកាន់តែច្បាស់ ថាសត្វត្រីនេះ វារកចំណីដោយវិធីណានោះ សូមប្រិយមិត្ត ទស្សនានូវវីដេអូខាងក្រោម៖





 

ប្រភព៖ oddity

ដោយ សី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]