បុរសម្នាក់បានចំណាយប្រាក់ចំនួន ៤៥០ផោន (ប្រហែល ៧៣០ដុល្លារអាមេរិក) ដើម្បីទិញ Xbox One នៅលើ eBay ប៉ុន្តែអ្វីដែលបុរសនោះទទួលបាន គឺជារូបថតនៃ Xbox One ជាមួយនឹងហ្គេមបាល់ទាត់ Xbox One Fifa Day One Edition ទៅវិញ។

លោក Peter Clatworthy គឺជាឪពុកវ័យក្មេងម្នាក់ មានអាយុទើបតែ ១៩ឆ្នាំប៉ុណ្ណោះ ដែលគាត់បានសន្សំលុយអស់រយៈពេលជាយូរ ដើម្បីទិញ Xbox One ឲ្យទៅកូនប្រុសអាយុ ៤ឆ្នាំរបស់គាត់ ប៉ុន្តែនៅថ្ងៃបន្ទាប់ក្រោយពីគាត់បានបង់លុយរួច គាត់បានទទួលត្រឹមតែរូបថតនៃ Xbox One ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ អ្នកលក់ក៏បានសរសេរថា “អរគុណចំពោះការជាវរបស់អ្នក” នៅខាងក្រោយរូបថតនោះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលលោក Clatworthy ទៅពិនិត្យមើលនៅលើ eBay ម្តងទៀតទើបដឹងថា វាគ្រាន់តែជាការផ្សាយពាណិជ្ជកម្ម របស់ហ្គេមបាល់ទាត់ “Xbox One Fifa Day One Edition” ដែលមានរូប Xbox One នៅលើនោះជាមួយគ្នាប៉ុណ្ណោះ។

យ៉ាងណាមិញ លោក Clatworthy មកពីទីក្រុង Nottinghamshire ប្រទេសអង់គ្លេស បានទទួលសំណងយ៉ាងពេញលេញពី eBay វិញ។ លោក Clatworthy បាននិយាយថា "ខ្ញុំបានប្រាប់បងប្រុសខ្ញុំ ហើយគាត់បានសើចរហូតហូរទឹកភ្នែក ចំណែកឯមិត្តរួមថ្នាក់របស់ខ្ញុំ បាននិយាយថាវាគឺជារឿងដ៏អាម៉ាស់ណាស់"។

លោក Clatworthy បានបន្ថែមទៀតថា “សូម្បីតែម្តាយរបស់ខ្ញុំក៏បាននិយាយដែរថា ខ្ញុំជាមនុស្សឆ្កួត និងខ្វះការពិចារណា”៕

ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]