រាជធានីភ្នំពេញ ៖ សមាជិកគណៈកម្មការ ផ្សារដើមគម្នាក់រងរបួសធ្ងន់ ត្រូវគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីត្រូវអាជីវករលក់ក្បាលជ្រូក នៅផ្សារដើមគម្នាក់ ទាញប៉័ងតោកាប់ចំក្បាល២កាំបិត ខណៈខឹងចាប់យកជញ្ជីងរបស់គេទៅផាកពិន័យ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ធ្នូ ២០១៣ នៅខាងកើតផ្សារដើមគ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

ជនបង្កហេតុត្រូវបានគេស្គាល់ឈ្មោះ មាន វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ ជាអាជីវករលក់ក្បាលជ្រូកនៅផ្សារដើមគ មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកជនរងគ្រោះឈ្មោះ គឹម សាន ភេទប្រុស អាយុ៤៧ឆ្នាំ ។

បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាព បានឱ្យដឹងថា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃខាងលើ គណៈកម្មការផ្សារដើមគ បានចាប់ជញ្ជីងរបស់អាជីវករលក់ក្បាលជ្រូកម្នាក់យកទៅផាកពិន័យ ដោយចោទថា មិនចេះបោសសំអាតកន្លែងលក់ដូរ ។ លុះមកដល់ម៉ោងកើតហេតុ ជនបង្កបានដើរទៅយកជញ្ជីងវិញ តែអត់ឃើញគណៈកម្មការផ្សារ ក៏ដើរត្រឡប់មកវិញទាំងខឹងសម្បារ និងវាយធុងតាមផ្លូវ ។

ប្រភពបន្តថា ដោយឃើញបែបនេះ គណៈកម្មការផ្សារកបានឱ្យសន្តិសុខចាប់ខ្លួន ហើយភ្លាមៗអាជីវកររូបនោះក៏ទាញកាំបិតប៉័ងតោកាប់ប្រហារមកលើ គណៈកម្មការផ្សារតែម្តង ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]