ភ្នំពេញៈ តារាចម្រៀង ចាស់វស្សាដុះស្លែ ចូលចិត្តតុបតែងខ្លួន បែបស្ទីលកូរ៉េ លោក ណុប ប៉ាយ៉ារិទ្ធ ថ្មីៗនេះបានបង្ហោះ ពាក្យសម្តីជេរ ប្រមាថ តិះដៀល គូស្វាមីភរិយា ថ្មោងថ្មីមួយគូ ដោយមិនសំចៃមាត់ ក្រោយពីកម្មវិធីមង្គលការ បញ្ចប់សព្វគ្រប់ ហើយពួកគេបែរ ជាមិនឲ្យថ្លៃឈ្នួល សំអាងការ របស់លោក ទើបធ្វើឲ្យលោកក្តៅចុងច្រមុះ បញ្ចេញកំហឹង ជាសាធារណៈបែបនេះ ។

ពាក្យសម្តីជាច្រើន បានរំលេចលើ បណ្តាញទំនាក់ទំនងសង្គម Facebook ក្នុង Account Facebook របស់លោក លោក ណុប បាយ៉ារិទ្ធ សរសេរជាអង់គ្លេស ដោយ LookingTODAY គ្រាន់តែដកស្រង់ មកសរសេរ ជាភាសាខ្មែរ ថា “កាលពី ថ្ងៃទី១ខែធ្នូមានអតិថិជន មកជួលសម្អាង ការរបស់ខ្ញុំ មួយគូថោកទាបណាស់ ! ពួកគេរៀបការ នៅកោះពេជ្រ យកសម្អាងការខ្ញុំ ហើយអត់ឲ្យលុយ រាល់ដង ។ នៅក្នុងកម្មវិធីមង្គលការ ខ្ញុំតែងតែច្រៀង៣បទ ទុកសម្រាប់ជា ចំណងដៃ អត់គិតលុយទេ ប៉ុន្តែដល់ថ្ងៃនោះ ខ្ញុំអត់មានពេលទំនេរ ព្រោះខ្ញុំត្រូវច្រៀង នៅស្តាអូឡាំពិក ក្នុងកម្មវិធីខនសឺត “វីរៈជន” ។

ដោយខ្ញុំត្រូវទៅ ចូលរួមតាំងពី ម៉ោង៣ល្ងាច ដល់ពេលម្តាយខ្ញុំ ថា បើមិនជឿចាំគាត់ សុំឲ្យខាងកម្មវិធី ធ្វើក្រដាសបញ្ជាក់ថា ខ្ញុំពិតជារវល់ច្រៀង នៅស្ថាត អូឡាំពិកមែន ។កាលពីថ្ងៃទី១នោះ តែវាបែរជាថាម្តាយរបស់ខ្ញុំ កុំនិយាយរឿងខនសឺត អ្នកធំទុកគម្រាមវា យី….! អាឡប់ធ្វើដល់មេធាវី ពិតជាថោកទាប រៀបការ គ្មានភ្ញៀវចូលរួម នៅសល់តុ ដល់ទៅ ២០ ស្រាប់តែមករករឿង ហើយយកលេស មិនឲ្យលុយមកម្តាយខ្ញុំ ហើយនិយាយពាក្យសម្តី ថោកដេញឲ្យ ម្តាយខ្ញុំទៅប្តឹង ok បើអ្នកឯងអត់ឲ្យលុយខ្ញុំ ខ្ញុំនឹងបង្ហាញរូប អ្នកឯង នៅលើ Facebook , hot news , នៅលើទូរទស្សន៍ កុំគិតថាខ្លួនឯង ធ្វើមេធាវីចង់ឡូយ ដាក់អ្នកណាក៏បាន កុំច្រឡំស្រុកមានច្បាប់.. ” ។

បើទោះបីជាតារាចម្រៀង ល្បីឈ្មោះមួយរូប នៅក្នុងផលិតកម្ម ហង្សមាស លោក ណុប បាយ៉ារិទ្ធ បង្ហើបដោយខ្លីបែបនេះ ក៏ដោយ តែលោកមិនបាន បង្ហាញ ពីអត្តសញ្ញាណ ច្បាស់លាស់ របស់គូស្វាមីភរិយាថ្មោងថ្មី មួយគូនោះ ថាជាអ្នកណាឲ្យច្បាស់ទេ គ្រាន់តែលោកបង្ហើប យ៉ាងខ្លីថា ធ្វើជាមេធាវីតែ ប៉ុណ្ណោះ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ