អ្នកអ្នកធ្លាប់ជឿទេថា សេដ្ឋីខ្លះក្នុងពិភពលោក ក៏អាចទៅជាមនុស្សធម្មតា ក្នុងមួយពព្រិចភ្នែកបានដែរ។ យ៉ាងណាមិញ ថ្ងៃនេះ ខ្មែរឡូតនឹងបង្ហាញជូន ប្រិយមិត្តបានដឹងពីអ្នកមានខ្លះ នៅលើពិភពលោកដែលពួកគេ បានក្លាយទៅជាមនុស្សសាមញ្ញក្នុងរយៈពេលខ្លី។

១) មហាសេដ្ឋីប្រចាំទីក្រុង Icelandic ៖ មហាសេដ្ឋីទីពីរនៅលើពិភពលោក នៅក្នុងទីក្រុងIceland ឈ្មោះថា Bjorgolfur Gudmundsson គាត់បានក្ស័យធន កាលពីឆ្នាំ២០០៩។ វាជាសំណាងអាក្រក់មួយ គាត់បានចូលហ៊ុនក្នុងទឹកប្រាក់១.៤កោដិលានដុល្លារ ជាមួយធនាគារដ៏ធំជាងគេ ដែលម្ចាស់ ឈ្មោះ West Ham ប៉ុន្តែធនាគារនោះត្រូវបានដួលរលំ


២) Bill Gates៖ គាត់មិនបានជាប់ឈ្មោះជា មហាសេដ្ឋីនៅលើពិភពលោកទៀតទេ បន្ទាប់គាត់បានជួយមូលនិធិ រាប់កោដិដុល្លារ។ Bill Gates ជាអ្នករកឃើញ ប្រព័ន្ធ Microsotf មិនបានជាប់ឈ្មោះជា មហាសេដ្ឋីលើពិភពលោក ក្នុងឆ្នាំ២០១០ទៀតទេ។ ដោយគាត់ និងភរិយា បានជួយមូលនិធិ ក្នុងទឹកប្រាក់២៨កោដិដុល្លារ។ ជាពិសេសគាត់បាន អោយទៅលើអង្គការសុខភាពពិភពលោក ការអប់រំនៅប្រទេសអាមេរិច និងការអភិវឌ្ឍជិត ៦៧កោដិលានដុល្លារ។ គាត់ក៏បានបន្តថា លុយមិនសំខាន់សំរាប់គាត់ទេ អ្វីដែលសំខាន់សំរាប់គាត់គឺ ការជួយធ្វើអគារ អង្គការនានា និងការឧបត្ថម្ភ ទៅអ្នកក្រីក្រលើពិភពលោក។ វាជាការកត់សំគាល់ថា គាត់បានបាត់បង់ទឹកប្រាក់រាប់លាន មិនមែនមកពីការក្ស័យធនក្រុមហ៊ុននោះទេ គឺជាការជួយទៅមូននិធិ



៣) អ្នកជំនួញនៅប្រទេសជប៉ុន ដែលជាកូនប្រុសរបស់ Masayoshi បានបាត់បង់ជាម្ចាស់ក្រុមហ៊ុន មួយដ៏ធំក្នុងប្រវត្តិសាស្រ្ត៖ ជនជាតិជប៉ុនបានដាក់នាម អោយគាត់ថា Bill Gates នៅប្រទេសជប៉ុន។ ហើយគាត់ក៏ជាម្ចាស់ក្រុមហ៊ុន ខាងប្រព័ន្ធអ៊ីនធើណេត និងទូរគមនាគមន៏ដ៏ធំជាងគេដែរ ជាពិសេសគាត់មានធនាគារមួយទៀតឈ្មោះថា Softbank ប៉ុន្តែជាអកុសលធនាគារគាត់បានរលំជាង៩៨% ធ្វើអោយគាត់បាត់បង់ទឹកប្រាក់រាប់កោដិលានដុល្លារ ។ សំណាងល្អប៉ុន្មានឆ្នាំក្រោយ មកធនាគារគាត់បានរីកដុះដាល ឡើងវិញដូចក្កីស្រមៃរបស់គាត់



ទាំងនេះជាមហាសេដ្ឋីនៅលើពិភពលោក ដែលគាត់បានបាត់បង់លុយរាប់កោដិដុល្លារ។ ចុះបើប្រិយមិត្ត ធ្លាប់មានបទពិសោធន៍បែបនេះពីមុនដែរ ឬ ទេ?

ប្រភព បរទេស

កែសម្រួល និកា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]