រាជធានីភ្នំពេញ ៖ ជនមួយក្រុមមានស្រីមានប្រុស ជិះម៉ូតូ៣គ្រឿងបានដក កាំភ្លើងបាញ់ទៅលើមួយគ្រាប់ ហើយនាំគ្នាជិះម៉ូតូចេញទៅអស់ ។ ការបាញ់បោះសេរីនេះ កើតឡើងកាលពីវេលាម៉ោង១០ និង៣៥នាទីយប់ថ្ងៃទី៥ ធ្នូ ២០១៣ ។

ប្រភពព័ត៌មានអ្នករត់រ៉ឺម៉កម៉ូតូ បានឱ្យដឹងថា គាត់មិនហ៊ានទៅមើលជិតទេ ខ្លាចត្រូវគ្រាប់កាំភ្លើង គ្រាន់តែឮសូរស្នូរផ្ទុះអាវុធមួយគ្រាប់ ហើយគាត់ឃើញមានស្រីមាន ប្រុសក្រុមជិះម៉ូតូ៣គ្រឿង ឈប់នៅចំណុចខាងលើ បន្ទាប់ពីបាញ់បោះរួចហើយ នាំគ្នាជិះម៉ូតូចេញទៅបាត់អស់ ។

ប្រភពបានបន្តថា មុនពេលកើតហេតុ គាត់ឮសំឡេងជជែកគ្នា តែមិនដឹងជាឈ្លោះប្រកែកគ្នា ឬក៏និយាយគ្នាលេងនោះទេ បន្ទាប់មកស្រាប់តែយុវជនម្នាក់ដក កាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ហើយបោះកាំភ្លើងនោះចោល ប៉ុន្តែមាននារីម្នាក់ក្នុងចំណោមបក្សពួក របស់គេបានរត់ទៅរើសកាំភ្លើងនោះវិញ ហើយនាំគ្នាជិះម៉ូតូចេញទៅបាត់តែម្តង ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]