ភ្នំពេញ ៖ យោងតាមក្រុមអាជីវករ និងប្រជាពលរដ្ឋ ដែលលក់ទំនិញតូចតាច តាមដងផ្លូវនានា រួមទាំងផ្លូវឌឿងហែម ក្នុងខណ្ឌចំការមន បានឲ្យដឹងថា បច្ចុប្បន្នពួកគាត់បាន ចំណាយលុយជារៀងរាល់ថ្ងៃ បង់ឲ្យមន្ត្រីនគរបាលសណ្តាប់ធ្នាប់ម្នាក់ របស់ខណ្ឌចំការមន ដែលមន្រ្តីរូបនេះ បានដើរយកលុយទាំងថ្ងៃទាំងយប់ ។

ប្រភពព័ត៌មានពីអាជីវករទាំងនោះ បានឲ្យដឹងថា បើទោះបីយប់យ៉ាងណាក៏ដោយ ក៏មន្ត្រីនគរ បាលខាងលើ មកយកលុយពីពួកគាត់ដែរ ដែលតាមពួកគាត់ គឺមន្ត្រីនគរបាលរូបនេះ ដើរប្រមូលលុយយកជូនមេរបស់ខ្លួន ជាអធិការរងនគរបាល ទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ ។

ចំពោះរឿងរ៉ាវនេះ គេសង្ឃឹមថា នឹងដឹងឮដល់អធិការនគរបាល ខណ្ឌចំការមន លោក អ៊ុច សុខុន ផង បើមិនដូច្នោះទេ ក្រុមអាជីវករដែលលក់ទំនិញតូចតាច នៅតាមដងផ្លូវគ្មានចំណេញអ្វីឡើយ គ្រាន់តែរកបង់ជូនអស់លោក នគរបាលទាំងនេះ ៕

ដោយ៖ ស៊ន សុភក្រ្ត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]