ភ្នំពេញ: តារាចម្រៀង ប្រចំាផលិតកម្មរ៉ុក លោក ហឿន សុខលីម អាយុ២៩ឆ្នាំ ត្រូវក្រុមចោរ ប្រដាប់អាវុធ បាញ់ប្លន់យកម៉ូតូ គេចខ្លួនបាត់ សុវត្ថិភាព កាលពីវេលាម៉ោង ជាង១ យប់រំលងអាធ្រាត្រ ចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ ប៉ុន្តែយុវជនម្នាក់ ត្រូវបានក្រុមចោរបាញ់ ខណ:ជនរងគ្រោះ កំពុងដើរឆ្លងផ្លូវ ហើយក្រុមចោរស្មានថា រត់មកជួយជនរងគ្រោះ។

ហេតុការណ៍នេះ បានកើតឡើង នៅមុខផ្ទះ ១០៧ ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សមត្ថកិចបានអោយដឹងថា មុនពេលកើត ជនរងគ្រោះជិះ ម៉ូតូម៉ាក SZ គ្មានស្លាកលេខ ទើបនឹងទិញ ។ ពេលជនរងគ្រោះ បើកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ XT មកវាយ និងជនរងគ្រោះ ហើយប្លន់យក ម៉ូតូបាត់ ។ សមត្ថកិច្ចបានបន្តទៀតថា ពេលក្រុមចោរជិះចេញភ្លាម ស្រាប់តែបុរសម្នាក់ កំពុងដើរឆ្លងផ្លូវ ស្រាប់តែក្រុម ចោរគិតថា រត់មកជួយជនរងគ្រោះ ក៏បាញ់មួយគ្រាប់បណ្តាល អោយស្លាប់តែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះ ទៅជួយអន្តរាគមន៍ភ្លាមៗ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]