កាលពីពេលថ្មីៗនេះ ស្ដ្រីម្នាក់ដែលជាចោរលួចបន្លែនៅក្នុង ផ្សារទំនើប ត្រូវបានម្ចាស់ហាងចាប់បាន តែបែរជាត្រូវម្ចាស់ហាងនេះ ឲ្យធ្វើការដោះដូរដោយរួមភេទ។

បុរសម្នាក់ ដែលមានឈ្មោះថា Michihiro Fuchigami អាយុ ៥០ឆ្នាំ ដែលគេស្គាល់ជាម្ចាស់ហាង នៅក្នុង Toda នៃ Saitama ដែលជាតំបន់ក្រៅក្រុងនៃតូក្យូ ប្រទេសជប៉ុន ត្រូវបានចាប់ខ្លួន និងសារភាពពីការដោះដូរបែបនេះមែន។

នៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថា នារីរងគ្រោះដែលជាចោរលួច បន្លែនិងមានវ័យប្រហែលជា ៣០ឆ្នាំនេះ ត្រូវបានបុរសជាម្ចាស់ហាងនេះ ឃើញហេតុការណ៍នៃការលួចបន្លែ តែបុរសនេះមិនបានប្ដឹងប៉ូលីសនោះទេ។ ដោយនៅក្នុងនោះ បុរសនេះបាននិយាយទៅកាន់នាង ថាប្រសិនជានាងតាមខ្លួន នោះនឹងគ្មានប៉ូលីសមកដល់នោះទេ។ ជាមួយគ្នានោះ នាងបានដើរតាមបុរសនោះចូល ទៅក្នុងបង្គន់បុរសភេទ ដែលបុរសចំណាស់នេះបានចាប់ ផ្ដើមបំពានផ្លូវភេទ តែសំណាងល្អដែលមានអ្នកធ្វើការម្នាក់ ចូលមកក្នុងបង្គន់នេះ ដោយឃើញបែបនេះ នាងក៏ស្រែកឲ្យជួយតែម្ដង។ ទោះជាយ៉ាងណា បុរសជាជនល្មោភកាមនេះ មិនអាចរត់គេចខ្លួនបាននោះទេ ដោយបុរសនេះត្រូវបានចាប់ខ្លួន។ 

នៅពេលដែលប៉ូលីសសួរចំលើយ បុរសចំណាស់នេះ ក៏បានសារភាព និងនិយាយថា ខ្លួនប្រាកដជាអាចធ្វើសកម្មភាពរួមភេទជាមួយនឹង នាងបានដោយសារតែនាង ខ្លាចទូរស័ព្ទប្ដឹងប៉ូលីស ពីព្រោះតែនាងជាចោរលួចនៅក្នុងហាងរបស់ខ្លួន។

សូមទស្សនាវីដេអូទាំងអស់គ្នា៖


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]