អតីតប្រធានាធិបតី អាហ្វ្រិកខាងត្បូង លោក Nelson Mandela ដែលជាអ្នកតស៊ូរើបំរះពីជីវិត លំបាកវេទនា នៅក្នុងពន្ធនាគារ រហូតបានក្លាយទៅជាមេដឹកនាំមួយរូប បានទទួលមរណៈភាពកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងអាយុ៩៥ឆ្នាំ ដោយជំងឺសួត។

លោក Nelson Mandela គឺជាបុគ្គលម្នាក់ ដែលបានទាមទារសិទ្ធសេរីភាព លទ្ធិប្រជាធិបតេយ្យជូន ប្រជាជនអាហ្វ្រិកខាងត្បូង។ លោកបានចំណាយពេលរាប់ខែ ព្យាបាលជំងឺសួតរបស់គាត់ ក្នុងមន្ទីរពេទ្យកាលពីដើមឆ្នាំ ២០១៣។

មេដឹកនាំជាច្រើនជំវិញពិភពលោក បានចូលរួមសម្ដែងសេចក្ដីតូចចិត្ត ជាមួយនឹងប្រជាជនអាហ្វ្រិកខាងត្បូងទាំងអស់ ដែលបាត់បង់នូវមេដឹកនាំដ៏ល្អម្នាក់។ លោក Obama ដែលជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក មានប្រសាសន៍ចេញពី White House មកថា៖ “ លោក Mandela បានសម្រេចនូវបំណងជាច្រើន លើសពីអ្វីដែលគាត់ពងប្រាដថ្នា ក្នុងជីវិតរបស់គាត់។” រីឯ នាយករដ្ឋមន្ត្រីរបស់ ចក្រភពអង់គ្លេសលោក David Cameron បានបង្ហាញពីទុក្ខព្រួយរបស់គាត់លើ Twitter ថា៖ “ លោក Mandela គឺជាវីរៈបុរសរបស់យើង នាយគសម័យបច្ចុប្បន្ន។”

ខាងក្រោមនេះគឺជារូបភាពខ្លះរបស់គាត់ សូមទស្សនាទាំងអស់គ្នា៖































ប្រភព៖ huffingtonpost 

រូបភាព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]