ភ្នំពេញ៖ ក្រុមចោរប្លន់ ចំនួន៧នាក់ ក្នុងនោះស្រ្តី២នាក់ ត្រូវបានកម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បង្ក្រាបបាន នៅផ្ទះសំណាក់ ច័ន្ទលាភ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ ។

មន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានថ្លែងឲ្យដឹងថា ក្រោយមានបញ្ជាពី សំណាក់ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ រួចមក កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរងនគរបាល បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះ រួមទាំងវត្ថុតាងជាកាំភ្លើង និងម៉ូតូផងដែរ ។

មន្រ្តីនគរបាលខាងលើ បានបន្តទៀតថា ក្រុមចោរប្លន់ទាំងនេះនឹងបង្ហាញមុខ ជាសាធារណៈ នៅព្រឹកថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៣នេះ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]