សារព័ត៌​មាន​​បរទេស​​ផ្សាយ​ឱ្យ​ដឹងថា ប៉ូលិស​​ក្នុង​រដ្ឋតិចសាស់​​ដែល​​ជា​រដ្ឋ​អភិរក្ស​និយម​​​​នៅ​​សហរដ្ឋអាមេរិក​កំពុង​ចាប់​អារម្មណ៍​​លើ​សេវា​កម្ម​​​ថ្មី​និង​​បង្កើត​​ការ​ល្បី​រន្ទឺ​​នៅក្នុង​រដ្ឋ​ គឺ​សេវា​កម្ម «ស្ត្រី​បម្រើតាម​​ផ្ទះ​ស្រាត» ​ ដោយ​សេវា​កម្ម​​ខាងលើ​​​ត្រូវ​បាន​បង្ហាញ​​ឱ្យ​ដឹង​តាម​រយៈ​​ម្ចាស់​​​ជំនួញ​​សេវា​កម្ម​​ស្ត្រី​​បម្រើ​​តាម​ផ្ទះ​​«ហ្វេន​តាស៊ី សឺវីស» ។​​

ទោះបីជា​យ៉ាង​ណា​ សកម្ម​​ភាព​ខាងលើ​​​​ត្រូវ​បាន​​សមត្ថ​កិច្ច​បញ្ជាក់​ថា​ ជាការ​ផ្ទុយ​​នឹង​​ច្បាប់​​ រួមទាំង​អាច​ទទួល​​ការ​​​ពិន័យ​ជា​​ប្រាក់​​ប្រហែល​​​២.០០០​​ដុល្លារ​ ។ ប៉ុន្តែ​​​លោក​ស្រី​​​មេលី​ហ្សា​ ប៊័រ​រ៉េត ជាម្ចាស់​​ជំនួញ​​បញ្ជាក់​ថា ការងារ​ខាង​លើ​​គ្មាន​​​លក្ខណៈ​​​សិច​ចូល​ពាក់​ព័ន្ធ​​​ទេ​ ។​  ​អតិថិជន​​នឹងចំណាយ​ប្រាក់​១០០​ដុល្លារ​ក្នុង​​១ម៉ោង​សម្រាប់​ជួល​​អ្នក​បម្រើ​​តាម​ផ្ទះ​ស្រាត​​​ទៅបម្រើ​ការក្នុង​ម្នាក់​ និង​១៥០​ដុល្លារ ក្នុង​មួយ​​ម៉ោង​​​សម្រាប់​២នាក់ តែ​គ្មាន​​សិទ្ធិ​​ប៉ះពាល់​​ខ្លួន​​ប្រាណ​​​នាង​ឡើយ​ ។​

លោក​ស្រី​បាន​បន្តទៀតថា បច្ចុប្បន្ន​​ជំនួញ​​​​​ប្រទេស​នេះ​របស់​លោក​ស្រី​​​កំពុង​ដំណើរ​ការ​ល្អ​ និ​ង​មាន​​ការមមាញឹក​លើការ​សម្ភាសន៍​​​ទទួល​​បុគ្គលិក​​ថ្មី ព្រោះ​​បច្ចុប្បន្ន​​​មាន​បុគ្គលិក​​តែ៣នាក់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]