រូបភាពកំរ ជាច្រើនសន្លឹក ដែលត្រូវបានថតដោយ ជាងថតរូបល្បីៗឈ្មោះ ជាច្រើនរូប នឹងត្រូវចូលរួមប្រកួត ការប្រឡងរូបថតដ៏អស្ចារ្យ នៅទូទាំងពិភពលោក ក្នុងពេលខាងមុខនេះ។

ក្នុងចំណោមរូបថត ជាច្រើនដែល បានដាក់ចូលរួមប្រកួតក្នុង ការប្រលង ២០១៤ Sony World Photography Awards រូបភាព ដែលឃើញហើយមិនសរសើរមិនបាន លើស្នាដៃ និង ទេពកោសល្យ នៃការថតរូប គឺ រូបថត សត្វកង្កែបតូច ដែលមានប្រវែងត្រឹមតែ ២សង់ទីម៉ែត្រ ដោយវាបានអង្គុយលើខ្នង សត្វកញ្ចែយ៉ាងរំភើយ ដែលរូបនេះ ហាក់បីដូចជា មិត្តគូកនគ្នាយ៉ាងជិតស្និទ្ធ ក្នុងដំណើរផ្សងព្រេងដ៏វែងឆ្ងាយ។

រូបថតនេះដែរ ត្រូវបានថតដោយ លោក Nicolas Reusens Boden ដែលអញ្ជើញមកពី Sweden ហើយរូបថតរបស់គាត់នេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ទាំងពណ៌ធម្មជាតិ និង ដោយសារតែ វា ជាទិដ្ឋភាព ពិត កំរ នឹងរកបាន។

ក្រៅពីរូបថតមួយនេះ នៅមានរូបថតជាច្រើនទៀត ដែលសុទ្ធសឹង តែស្រស់ស្អាត និង មានគំនិតច្នៃប្រឌិត តាមបែបផែននៃ ជាងថតដ៏ចំណាន។

សូមប្រិយមិត្តទៅទស្សនា រូបថតទាំងនោះ ទាំងអស់គ្នា៖











ប្រិយមិត្តយល់យ៉ាងណាចំពោះសិល្បៈនៃការ ថតរូប ទាំងនេះ?

ប្រភព៖ ដេលីម៉េល

ដោយ CT

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]