លោក Alexey Kljatov ជាអ្នកថតរូបម្នាក់ ដែលថតបាននូវរូបភាព យ៉ាងអស្ចារ្យជាទីបំផុត មិនងាយនឹងបានឃើញ បង្ហាញពីភាពល្អឥឥខ្ចោះ និង មានតែមួយគត់ របស់បន្ទះស្តើងៗ នៃទឹកកក (snowflake) ដោយក្នុងនោះ គាត់បានកែឆ្នៃដោយផ្ទាល់ដៃ នូវឧបករណ៍ជំនួយ ដល់កាមេរ៉ា អោយថតបានកាន់តែច្បាស់ ដោយមិនចាំបាច់ ទៅទិញឡែនឬ កាមេរ៉ា ថ្មី ដែលត្រូវចំណាយប្រាក់អស់ រាប់ពាន់ដុល្លារនោះទេ។

ពិតជាមិនគួរឲ្យជឿ ដែលបុរស មកពីទីក្រុង ម៊ូស៊្គូ ប្រទេសរុស្ស៊ី រូបនេះ គាត់មានបច្ចេកទេស ថតនៅជិត បានយ៉ាងស្អាត និងច្បាស់ល្អ យ៉ាងដូច្នេះនោះទេ ដែលរូបភាពរបស់គាត់ ទាំងនោះ មើលទៅពិតជា គួរឲ្យចង់គយគន់តែម្តង។ ហើយអ្វីដែលគួរឲ្យកោតសរសើរ ថែមទៀតនោះ គាត់មិនបានប្រើប្រាស់ នូវកាមេរ៉ាមានតម្លៃថ្លៃអ្វីនោះទេ តែគាត់ចេះនឹកឃើញ កែឆ្នៃ តាមគំនិតច្នៃប្រឌិតរបស់គាត់ តែប៉ុណ្ណោះ។ សំរាប់ Snowflake នេះ មានទំហំតូចមែនទែន ហេតុនេះហើយ បើសិនជាយើងមិនចាប់អារម្មណ៍ទេនោះ គឺមើលពួកវាមិនឃើញនោះទេ ហើយ Snowflake ដែលគាត់ថតបាននេះ បានធ្លាក់មកទើ នៅលើស្មៅ ហើយគាត់ក៏បានថតវាមក មុនពេលវារលាយអស់។ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ទាំងអស់គ្នា៖





















តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ oddity

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]