កាលពីព្រឹកមិញ ខ្មែរឡូតបានលើកយក វីដេអូមួយដែលទាក់ទងនឹងពស់ថ្លាន់ មកផ្សាយម្ដងរួចមកហើយ ដែលមានចំនងជើងថា មនុស្សបរិភោគសត្វពស់ ពស់លេបមនុស្សវិញ។ ពេលនេះ យើងបានប្រទះឃើញ វីដេអូមួយទៀតហើយ ដែលទាក់ទងនឹង សត្វពស់ថ្លាន់ដូចគ្នា តែវាប្រហែលជាគួរឲ្យចាប់អារម្មណ៍ជាង។

ខាងក្រោមនេះគឺជាវីដេអូមួយ ដែលបង្ហាញពីរបៀបចាប់ពស់ថ្លាន់ Anaconda ដ៏គួរឲ្យរន្ធត់បំផុត។ ប្រិយមិត្តប្រហែលជា មិនធ្លាប់បានឃើញ ឬជួបប្រទះពីមុនទេ អំពីវិធីចាប់ពស់ថ្លាន់ធំបែបមួយនេះ។ នៅក្នុងវីដេអូឃ្លីប មានមនុស្សមួយក្រុម បានដើរក្នុងព្រៃ រហូតប្រទះឃើញរន្ធមួយ ដែលពួកគេប្រាកដថា ជារន្ធរបស់ពស់ថ្លាន់ Anaconda។ ក្នុងចំណោមពួកគេទាំងអស់ មានបុរសម្នាក់ បានស្ម័គ្រចិត្តយកជើងរបស់គាត់ ធ្វើជានុយសំរាប់ដាក់ចូលក្នុងរន្ធន់ពស់ ដើម្បីឲ្យពស់លេបជើងរបស់គាត់ និងចាប់ទាញចេញពីរន្ធរបស់វា។

មុនពេលដែលបុរសដ៏ក្លាហាននេះ យកជើងរបស់គាត់ធ្វើជានុយ គាត់បានលាបនូវថ្នាំម្យ៉ាង ដែលយកស្លឹកថ្នាំមកមុក ឲ្យលាបទៅលើជើងរបស់គាត់ ក្រោយពីលាបរួចស្រេចហើយ គាត់ក៏បានយកក្រណាត់មករុំជើងរបស់គាត់ ពីចុងជើងរហូតដល់ជង្គង់ ទើបដាក់ចូលទៅក្នុងរន្ធពស់ថ្នាន់។ មិនយូរប៉ុន្មាន ពស់ដ៏ធំនៅក្នុងរន្ធនោះ បានលេបជើងរបស់គាត់ ជិតដល់ពាក់កណ្ដាល ខ្មងជើងរបស់គាត់ ទើបគាត់ប្រាប់ឲ្យគ្នារបស់គាត់ ទាញគាត់ចេញពីរន្ធពស់ ហើយចាប់ផ្ដើមយកកាំបិត វះមាត់ពស់ និងយកជើងរបស់គាត់ចេញវិញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះវិធីឈឺសាច់មួយនេះ? បើចប់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Youtube

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]