សុបិន្តគឺការស្រមៃមួយ រឺក៏សកម្មភាពជាច្រើនដែលអ្នកបាន គិតជាប់ក្នុងអារម្មណ៏ ហើយវានឹងកើតឡើងពេលអ្នកគេងលក់។ ប៉ុន្តែការសុបិន្តខ្លះក៏បាន បង្កប់អត្ថន័យអាក្រក់ រឺល្អចំពោះ បុគ្គលម្នាក់ៗដែរ។ យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញថាតើ ការយល់សប្តិប្រភេទណាល្អ ប្រភេទណាអាក្រក់។

១) សុបិន្តឃើញ មានសត្វអ្វីមួយដេញអ្នក៖ មានន័យថាអ្នកនឹង ព្យាយាមរត់ចេញពី អ្វីមួយដែលអ្នកមិនចង់ជួប និងមិនចង់ដោះស្រាយនូវបញ្ហាណាមួយ


២) ការធ្លាក់ចុះពី ទីខ្ពស់ ៖ សុបិន្តបានបញ្ជាក់ ថាអ្នកនឹងត្រូវគេ បោះបង់ដូចជា សង្សារ ចៅហ្វាយនាយ ជាដើម។ ហើយវាជាសញ្ញានៃ សុបិន្តអាក្រក់ដែល នឹងកើតឡើងចំពោះអ្នក


៣) បាត់អ្វីមួយ រឺក៏មិនអាចដោះស្រាយអ្វីបាន ៖ មានន័យថាអ្នកមិនអាច ជោគជ័យនៅក្នុងជីវិតអ្នកបានទេ អ្នកនឹងជួបការវិនាស និងគ្មានការរីកចំរើនលើ ការងារ និងការសិក្សាឡើយ


៤) បាក់ធ្មេញ ៖ អោយអ្នកដឹងថា អ្នកនឹងបាត់បង់អ្វីដែល អ្នកស្រលាញ់ ទ្រព្យសម្បត្តិ និងសាច់ញាតិ។ ពួកគេអាចនឹងឈឺធ្ងន់ក៏ថាបាន ពីព្រោះការយល់សប្តិនេះបានអាច អោយអ្នកដឹងពី សុខទុក្ខរបស់ញាតិជិតខាង បងប្អូនអ្នកបាន




៥) ហោះហើរ ៖ បានន័យថាអ្នកនឹងមាន សេរីភាពពីអ្វីមួយ និងមានភាពក្លាហានជាងមុនចំពោះការសំរេចចិត្ត ។ ជាពិសេសអ្នកនឹងទទួល បានអារម្មណ៏ល្អ ស្រស់ស្រាយ ដើម្បីអាចមានគំនិតថ្មីៗក្នុងជីវិតអ្នក


៦) លិចក្នុងទឹក ៖ សុបិន្តឃើញបែបនេះ អាចអោយខ្លួនអ្នកមានភាព អស់សង្ឃឹមក្នុងជីវិត គ្មានទំនុកចិត្ត បាត់បង់ជំនឿ់ មិនអាចគោលបំនងបាន



៧) ជាប់អន្ទាក់ ៖ មានន័យថា អ្នកនឹងត្រូវផ្លាស់ប្តូរ ជីវិតភ្លាមៗដោយមាន មនុស្សម្នាក់ចាំមើលអ្នក និងចាំជួយអ្នកពីក្រោយ



៧ចំនុចនេះ គឺជាអត្ថន័យក្នុងការសុបិន្តរបស់មនុស្សម្នាក់ៗ វាមានទាំងចំនុចល្អ និងចំនុចអាក្រក់ដែលអ្នកត្រូវតែដឹង

ប្រភព បរទេស

កែសម្រួល និកា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]