រាជធានីភ្នំពេញ ៖ ​យុវជន​៣​នាក់​​​ក្នុង​ចំណោម​បក្ស​ពួក​៤​នាក់​ត្រូវ​បាន​ប៉ូលិសចាប់​​ខ្លួន​ជា​បន្ត​បន្ទាប់​កាលពី​ថ្ងៃទី​៦ ឧសភា ​២០១២ ​​បន្ទាប់​ពី​យុវជន​ទាំង​នេះ​ល្បួង​ក្មេងស្រី​យក​ទៅ​រំលោភ​បាន​សម្រេច​ម្តង​ម្នាក់ៗ​​នៅវាល​ស្រែ​​ ហើយ​គេចខ្លួន​បាន​ចំនួន​៦​ថ្ងៃ​រួច​មក​​ ។ ករណី​​រំលោភ​នេះ​បាន​កើតឡើង​​តាំង​ពីថ្ងៃ​ទី ៣០ ​មេសា នៅ​វាលស្រែ​​​មួយ​ក្នុងភូមិ​អន្លង់​​ក្ងាន សង្កាត់​​ឃ្មួញ ​ខណ្ឌ​សែន​សុខ ។

​ជនសង្ស័យ​​ទាំង​៣​នាក់​ដែល​ប៉ូលិស​​ឃាត់​ខ្លួន​ ១-ឈ្មោះ​​ទិត សុខី ​ហៅ​ហុង ភេទប្រុស អាយុ​២០​ឆ្នាំ​ជា​ជាង​ជួសជុល​រថយន្ត មានទី​លំនៅ​​ផ្ទះ​លេខ​17EP10 ផ្លូវ​​លេខ​២៤៨ ​ភូមិ​សែន​សុខ​៧ សង្កាត់​​ឃ្មួញ ​ខណ្ឌសែន​សុខ ២-ឈ្មោះ​​ហន ហុង ភេទប្រុស អាយុ​២២​ឆ្នាំ​ ៣-​ឈ្មោះ​ពេជ្រ ​ស៊ីដេត ​ហៅខ្មៅ អាយុ​​២២​ឆ្នាំ ជន​ទាំង​២​រៀន​ថ្នាក់​ទី១២ ​នៃវិទ្យា​ល័យ​​​ទួល​ប្រាសាទ​​សែន​សុខ ស្នាក់​នៅភូមិ​-សង្កាត់​​កើតហេតុ​ខាងលើ ។ ​ចំពោះ​​ជនសង្ស័យ​ម្នាក់​​ទៀត​ឈ្មោះ​ជា ឈុលី ដែល​​ជា​មេខ្លោង​​ក្នុងរឿង​ចាប់​រំលោភ​ខាង​លើ បាន​រត់​​គេច​​ខ្លួន​បាត់​ ។ ចំណែក​​ឯក្មេង​ស្រី​រង​​គ្រោះ​​មាន​អាយុ​ទើប​តែ​​១៥​ឆ្នាំ ស្នាក់​​នៅ​ផ្ទះ​ជួល​ក្នុង​​សង្កាត់​​បឹងក​ក់​១ ខណ្ឌ​ទួល​គោក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]