កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែត នៅក្នុងប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ ក្រុមប៉ូលីសចរាចរប្រុសស្រី នាំគ្នារាំបទចម្រៀងមួយបទ របស់ក្រុមតារាស្រីកូរ៉េខាងត្បូង Crayon Pop ដែលមានចំណងជើងថា “Bar Bar Bar”។

យោងតាមប្រភពព័ត៌មាន ឆាយណាស្មេគ របស់ប្រទេសចិន បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែធ្នូ កន្លងទៅនេះ គឺជាថ្ងៃ “National Traffic Safety Day” របស់ប្រទេសចិន ដូច្នេះហើយក្រុមប៉ូលីសទាំងប្រុស ទាំងស្រីរបស់ប្រទេសចិន បាននាំគ្នារាំអបអរថ្ងៃនេះ ដើម្បីជូនពរឲ្យអ្នកដំណើរទាំងអស់ មានសុវត្ថិភាពតាមដងផ្លូវ គ្រប់ៗគ្នាតែម្តង។

ជាមួយគ្នានេះដែរ ក្រុមប៉ូលីសចរាចរទាំងនេះ ក៏បានបង្ហាញពីការអប់រំ ផ្នែកច្បាប់នៃចរាចរផ្លូវគោកផងដែរ ដើម្បីឲ្យអ្នកបើកបរទាំងអស់ បោះបង់ចោលនូវទំលាប់អាក្រក់ នៅពេលបើកបរលើដងផ្លូវ ហើយងាកមកគោរពច្បាប់ចរាចរវិញ ដើម្បីជាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃទៀត។

សូមទស្សនាវីដេអូក្រោមទាំងអស់គ្នា៖



ប្រភព ៖ ឆាយណាស្មេគ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]