ស្ដ្រីដ៏អាត្មានិយមម្នាក់ បានចាំថតរូបរបស់ខ្លួន ជាមួយនឹងបុរសម្នាក់ ដែលបម្រុងនឹងលោតទឹកសម្លាប់ខ្លួន នៅលើស្ពាន Brooklyn ទីក្រុងឡុង ប្រទេសអង់គ្លេស។

យោងតាមពាក្យសំដីរបស់សាក្សី ដែលបានប្រះឃើញស្ដ្រីដ៏អាត្មានិយម គ្មានបេះដូងម្នាក់នេះ ដែលបានឈរមើល បុរសម្នាក់ចង់ លោតទឹកសម្លាប់ខ្លួនពីលើស្ពាន អស់រយៈពេលប្រហែល ២៥នាទី រួចហើយនាងបានយកទូរស័ព្ទដៃរបស់នាង មកថតរូបនាង ជាមួយនឹងបុរស ដែលឈរលើបង្កាន់ដៃស្ពាន បម្រុងនឹងលោតចុះ។

សំណាងល្អ ដែលប៉ូលីសអាចជួយសង្គ្រោះជិវិទ បុរសនោះបានទាន់ពេលវេលា យកគាត់ចុះពីលើស្ពាននោះ។ សាក្សីបានបញ្ជាប់ បន្ថែមទៀតថា នៅកន្លែងដែលស្រីម្នាក់នោះឈរ មានមនុស្សប្រមាណជាង ៣០អ្នក ដែលសុទ្ធសឹងជាអ្នកទេសចរណ៍ ដែលកំពុងតែឈរមើល ពីទិដ្ឋភាពបុរសម្នាក់នៅលើស្ពានចង់សម្លាប់ខ្លួន តែស្ដ្រីរូបនេះ បែរជាយកទូរស័ព្ទដៃ មកថតរូបខ្លួនឯង ដោយយកជនរងគ្រោះ ធ្វើជាផ្ទៃខាងក្រោយ (background) ទៅវិញ។

នៅពេលដែលអ្នកការសែត ចុះទៅសួរពីឈ្មោះរបស់នាង នាងបែរជាអៀន មិនព្រមឲ្យអ្នកការសែត សំភាសន៍័ទៅវិញ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ មនុស្សប្រភេទនេះ?




ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]