ការតុបតែង ទៅលើផ្ទៃមុខទាំងមូល គឺពិតជារឿងមួយ ដ៏សំខាន់ខ្លាំងណាស់ សំរាប់នារីគ្រប់រូប ដែលមិនអាច ខ្វះបាន។ ហើយជាពិសេស ការតុបតែងមុខ គឺមានច្រើនបែបច្រើនយ៉ាងណាស់ មានដូចជា ការផាត់មុខតាមបែបសិចស៊ី និង ការផាត់មុខ តាមបែបធម្មជាតិ ជាដើម។

យ៉ាងណាមិញ ការផាត់មុខតាមបែបធម្មជាតិ គឺយើងមិនចាំបាច់ ចំណាយពេលយូរដូច ការផាត់មុខតាមបែបសិចស៊ីនោះទេ ហើយថែមទាំងទទួលបាន នូវភាពទាក់ទាញ និង ភាពស្រស់ស្អាតបានថែម មួយកំរិតថែមទៀតផង។ បន្ថែមទៀតផងដែរថា ការផាត់មុខបែបធម្មជាតិ គឺមានភាពងាយស្រួល ក្នុងការអនុវត្តន៏ និងមានភាពងាយស្រួល គ្រប់កាលៈទេសៈ។

ជាទូទៅ ការផាត់មុខ គឺគេផ្តោតទៅលើ ភ្នែក ព្រោះថា ចំនុចទាក់ទាញជាងគេ នៅលើទំរង់មុខ គឺភ្នែក បន្ទាប់មក យកបន្ថែមហាយឡាយ ពណ៌ស ទៅលើ៤ចំនុច គឺ ច្រមុះ ថ្ងាស ចង្កា និង ថ្ពាល់ ដើម្បីបន្ថែមនូវភាព ស្រស់ថ្លា លើផ្ទៃមុខ។ ដូច្នេះហើយ ដើម្បីជ្រាបច្បាស់ សូមប្រិយមិត្តតាមដាននូវវីដេអូ ខាងក្រោម ទាំងអស់គ្នា។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ Alice

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]