ភ្នំពេញ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួន និងក្រមា ដោយបន្សល់ទុកលិខិត២ទំព័រ នៅក្នុងហោប៉ៅខោ ហើយករណីនេះ សមត្ថកិច្ចបញ្ជាក់ថា ជាការធ្វើអត្តឃាតខ្លួន ។

កម្លាំងសមត្ថកិច្ច ផ្នែកកោសល្យវិច្ច័យ ក្រុងភ្នំពេញ ជាច្រើននាក់ នៅព្រឹកថ្ងៃ៥ ខែធ្នូ ឆ្នាំ២០១៣ បានត្រួតពិនិត្យសពបុរសម្នាក់ ដើម្បីបំបាត់ មន្ទិលសង្ស័យ និងពាក្យថាមានគេសម្លាប់ ។

មន្ត្រីនគរបាលរាជធានីភ្នំពេញ បាននិយាយក្រោយពីពិនិត្យសពថា នេះជាការធ្វើអត្តឃាតដោយខ្លួនឯង ហើយករណីនេះ សមត្ថកិច្ច ចាត់ទុកថា ជារឿងជម្លោះក្នុងគ្រួសារ បន្ទាប់ពីសំបុត្រ២ទំព័រ ត្រូវបានរកឃើញ ។

លោក អេង សុគន្ធារ៉ាត់ ត្រូវជាប្អូនធម៌ជនរងគ្រោះ បាននិយាយប្រាប់នគរបាលថា ខណៈដែលលោកមកពីធ្វើការពេលយប់វិញ ស្រាប់តែប្រទះ ឃើញបងប្រុសរបស់ខ្លួនស្លាប់ទៅហើយ ។

នៅម៉ោង៤និង៣០នាទីទៀបភ្លឺ ត្រូវនិងថ្ងៃទី៥ ខែធ្នូនេះ បុរសឈ្មោះ ថាន វីរៈ អាយុ ៣១ឆ្នាំ ត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួន នៅក្នុងផ្ទះ ជួលលេខ ៣៧E ជាន់ទី២ ផ្លូវ២២៣ កែងផ្លូវលេខ ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

យោងតាម ការបំភ្លឺពីសាច់ញាតិជនរងគ្រោះ និងនគរបាលប៉ុស្តិ៍ផ្សារដើមគរ បាននិយាយថា ការដែលជនរងគ្រោះ សម្លាប់ខ្លួនឯង បែបនេះ ក៍ព្រោះតែតូចចិត្ត និងប្រពន្ធរត់ចោល១ខែមកនេះ មិនដឹងថាទៅទីណា ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]