ខេត្តស្វាយរៀង៖ បុរសវ័យចំណាស់ជនជាតិកូរ៉េម្នាក់ បានចង.កសម្លាប់ខ្លួននៅ នឹងធ្នឹមបង្អួចផ្ទះជួលយីហោ សូ ដាវី បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាព្រឹកថ្ងៃទី០៥ ធ្នូ ២០១៣ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងស្វាយរៀង ។ បុរសគិតខ្លីខាងលើត្រូវបាន គេស្គាល់ឈ្មោះ លី មីយុងហេ អាយុ៦២ឆ្នាំ ។

បើតាមសមត្ថកិច្ចប្រាប់ឱ្យដឹងថា មូលហេតុដែលបុរសកូរ៉េ ចង.កសម្លាប់ខ្លួន ដោយសារតែចាញ់ល្បែងអស់ប្រាក់ពីខ្លួន ។ ទោះបីបែបណា គេមិនទាន់ដឹងពីមូលហេតុយ៉ាង ណានោះនៅឡើយទេ។ បច្ចុប្បន្នសពត្រូវសមត្ថកិច្ចយក ទៅតម្កល់ទុកនៅវត្តពោធិ៍ថ្មី ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]