កាលពីពេលថ្មីៗនេះ ប្រជាជនឥណ្ឌូនេស៊ី បានទទួលការភ្ញាក់ផ្អើល និងងឿយឆ្ងល់សារជាថ្មី ដោយសារតែនារីម្នាក់ ត្រូវរថយន្ដបុក តែបែរជាមិនស្លាប់ និងទៅនៅក្នុងរថយន្ដទៅវិញ។

យ៉ាងណាមិញ លោក Deddy Corbuzier ដែលទទួលបានពានរង្វាន់អន្ដរជាតិសៀករហ័ស្សកម្ម កាលពីឆ្នាំ ២០១០ បានបង្កើតនូវទស្សនីយភាព ដ៏ចម្លែកអារម្មណ៍ ដែលធ្វើឲ្យអ្នកទស្សនានាំគ្នា ឆ្ងល់ជាក្រៃលែង។ នៅក្នុងនោះ បុរសនេះបាន ឲ្យតារាចម្រៀងឥណ្ឌូនេស៊ី Vicky Shu ឈរនៅពីមុខរថយន្ដ ហើយលោកបានបើកសម្រុក ទៅបុកតែម្ដង។ តែចុងក្រោយ តារាចម្រៀងស្រីនេះបែរជាមិនកើតអ្វី ទាល់តែសោះ និងអង្គុយក្នុងរថយន្ដយ៉ាងព្រងើយទៅវិញ។

ជាការពិតណាស់ ប្រហែលជាមានអ្វីនៅក្រោយផ្ទាំងក្រហម ដោយសារតែ ខណៈពេលដែលនាងឈរ និងរថយន្ដកំពុងតែធ្វើដំណើរមកនោះ មានបុរស២នាក់បានលើផ្ទាំងក្រណាត់ក្រហមឡើង។

ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖ 

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]