នេះគឺជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ ដោយមានហាងលក់សំភារៈតុបតែង ក្នុងបុណ្យណូអែលមួយ ទទួលបានសំបុត្រមួយច្បាប់ ពីក្មេងអាយុ ៥ឆ្នាំ។

ហាងលក់សំភារៈនោះមានឈ្មោះថា John Lewis បានទទួលបានសំបុត្រមួយច្បាប់ ពីក្មេងស្រីអាយុ៥ឆ្នាំ ដោយនាងបានសរសេរថា សូមទោសដែលនាងធ្វើឲ្យ បែកគ្រឿងតុបតែងមួយ។ ក្មេងស្រីម្នាក់នេះ ពិតជាមានទំនួលខុសត្រូវខ្ពស់មែន នាងមិនត្រឹមតែសរសេរសំបុត្រ សូមទោសនូវអ្វីដែលនាងបានធ្វើនោះទេ នាងតែទាំងបានទុកប្រាក់ ២ផោន ស្មើនឹង ៣ដុល្លារ សំរាប់ថ្លៃរបស់ដែលនាងធ្វើបែកទៀតផង។

បុគ្គលិកការងារក្នុងហាង បានប្រទះឃើញសំបុត្រមួយច្បាប់នេះនៅក្នុងហាង កាលពីថ្ងៃ អង្គារិ៍ ដោយអត្ថន័យក្នុងសំបុត្រសរសេរថា “ ជូនចំពោះ John Lewis Cambride ខ្ញុំសូមទោសដែលបានធ្វើឲ្យបែក គ្រឿងតុបតែង (Christmas bauble) កាលពីថ្ងៃសៅរិ៍។ វាមានតម្លៃ ២ផោន នេះលុយ ២ផោន។ ខ្ញុំសូមទោសម្ដងទៀត ពីខ្ញុំ Faith អាយុ៥ឆ្នាំ។”

សំបុត្រមួយច្បាប់នោះ មិនបានប្រាប់ពីអាស័យដ្ឋាននោះទេ ម្ចាស់ហាងពិតជាចង់ដឹងណាស់ ថានាងនៅទីណា ព្រោះចង់អរគុណដល់នាង ដែលបានផ្ញើសំបុត្រ និងប្រាក់សំណង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទឹកចិត្តរបស់ក្មេងស្រីម្នាក់នេះ?






ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]