វីដេអូ ដែលបានថតពី សកម្មភាពវាយប្រហារ រកចំនី របស់ត្រីឆ្លាម ត្រូវបានមហាជន កោតសរសើរ ពីភាពក្លាហាន ក្នុងការថត ជាប់បានសកម្មភាពដ៏កំរ នឹងឃើញផ្ទាល់ភ្នែកនេះ។

ដោយប្រើនុយក្លែងក្លាយ ធ្វើជាធ្នាក់សំរាប់ ទាក់ត្រីឆ្លាមនេះ អោយមកឆី ធ្វើយ៉ាងនេះ គឺដើម្បី ថតនូវការវាយប្រហារពីសំណាក់ ត្រីដ៏សាហាវមួយនេះ នៅឯឈូងសមុទ្រ Maryland ភាគខាងជើងរដ្ឋ California។

ដោយប្រើប្រាស់ នូវកាណូតល្បឿនលឿន ទើបត្រីឆ្លាម មិនមានឳកាស ក្នុងការតាមទាន់ ហើយ ក៏អាចអោយក្រុមការងារ បានថតជាប់នូវ ប្លង់ដ៏កំរមួយនេះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ការងារនេះ ពិតជាមានភាពគ្រោះថ្នាក់ គ្រប់វិនាទីទាំងអស់ សូមសរសើរដោយចិត្តស្មោះ។

តើមានប្រិយមិត្តណា មានទំនោរធ្វើការងារ ខាងឯកសារសត្វបែបនេះទេ?



ប្រភព៖ ដេលីម៉េល

ដោយ CT

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]