ក្រចេះ ៖ មន្ត្រីកម្លាំង កងរាជអាវុធហត្ថខេត្តក្រចេះ បញ្ជូនខ្លួនមេកន្ទុយលេខ២នាក់ ទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី០៤ ខែធ្នូនេះហើយ បន្ទាប់ពីសមត្ថកិច្ច បានធ្វើការសាកសួរ និងឃាត់ខ្លួន កាលពីថ្ងៃទី០៣ ខែធ្នូ ។

ការបញ្ជូនខ្លួន មេកន្ទុយទាំង២នាក់ខាងលើនេះ បានធ្វើឡើងបន្ទាប់កម្លាំង (អ.ហ) ខេត្ត ក្រោមការ ដឹកនាំ បញ្ជាផ្ទាល់ពីលោក ស្រី ចាត សូរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ បានធ្វើការចុះបង្ក្រាបលើ ទីតាំង២កន្លែង ដែលមានបើកលេងល្បែងចាក់កន្ទុយលេខ ព្រមទាំងបានឃាត់ ខ្លួនបាន៣នាក់ កាលពី ល្ងាចថ្ងៃទី០៣ ខែធ្នូ នៅចំណុចកែងផ្សារសាមគ្គី ក្រុងក្រចេះ ។

មេកន្ទុយលេខដែលសមត្ថកិច្វឃាត់ខ្លួននោះ ទី១- ឈ្មោះ សុខ ឆុង ភេទប្រុស អាយុ ៥៦ឆ្នាំ ទី២-ឈ្មោះ ស៊រ គឹមសាង ភេទស្រី រស់នៅក្នុងភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ និងទី៣-ឈ្មោះក្រឹម ឌៀប ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ក្នុងនោះសមត្ថកិច្ច បានដកហូតសម្ភារៈវត្ថុតាងមាន កុំព្យូទ័រ លេបថបមួយគ្រឿង ម៉ាស៊ីនព្រីនធ័រមួយគ្រឿង ទូរស័ព្ទ ៤គ្រឿង ថវិការមួយចំនួន និងឯកសារ កាតុងកន្ទុយលេខ មួយចំនួនធំ ។

តាមការសាកសួរកសាងសំណុំរឿង និងរបាយការណ៍ របស់សមត្ថកិច្ច គឺជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ មានចំនួន២នាក់ ក្នុងនោះមានឈ្មោះ សុខ ឆុង ភេទប្រុស អាយុ ៥៦ឆ្នាំ និងឈ្មោះក្រឹម ឌៀប ភេទស្រី អាយុ ៤៦ឆ្នាំ និងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៣នេះ ដើម្បី ចាត់បន្តរតាមផ្លូវច្បាប់  ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ