ភ្នំពេញ៖ តារាស្រីដែលធ្លាប់មានផ្ទុះកេរ្តិ៍ឈ្មោះ ល្បីតាមរយៈការបញ្ចេញដើមទ្រូង មូលក្លំធ្វើឲ្យបុរសជាច្រើនមាន ការជ្រើមជ្រួល កញ្ញា វ៉ាង ស្រីណូ ថ្មីៗនេះបានលេចឮព័ត៌មានជាបន្តបន្ទាប់ ថានាង មានជំងឺមហារីកសុដន់ ដោយសារតែការវះកាត់ពង្រីកសុដន់ ហើយពេលនេះនាងបានចេញទៅសម្រាកព្យាបាលជំងឺនេះ នៅប្រទេសវៀតណា យ៉ាងអាថ៌កំបាំង។

បន្ទាប់ពីបាត់វត្តមានរបស់ កញ្ញា វ៉ាង ស្រីណូ សូន្យឈឹងពីវិស័យសិល្បៈមួយរយៈពេលកន្លងទៅនេះ ក៏មានលេចឮព័ត៌មានជាច្រើនទាក់ទងទៅនឹងការបាត់ខ្លួនពីពិភពសិល្បៈ ដោយសារតែនាងមានជំងឺប្រចាំកាយ ហើយកំពុងតែសម្ងំព្យាបាល។ តែថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមថ្មីមួយទៀតបាននិយាយថា តារាស្រីស៊ិចស៊ី វ៉ាង ស្រីណូ បានចេញទៅព្យាបាលជំងឺមហារីកសុដន់ នៅប្រទេសវៀតណាម ដោយសារតែដើមទ្រូងដែលនាង ធ្លាប់ធ្វើការវះកាត់ កន្លងមកពេលនេះធ្វើទុកខ្លាំងពេក។

ប្រភពដដែលបានលើកឡើងទៀតថា ដំបូងនាងមិនទាន់មានសភាពធ្ងន់ធ្ងរអីខ្លាំងក្លាទេគ្រាន់តែធ្វើទុក្ខតិចៗ ដោយសារតែមានការព្រួយបារម្ភ ទើបនាងសម្រេចចិត្តទៅពិនិត្យ ទើប ដឹងថា នាងមានជំងឺមហារីកសុដន់នេះ ហើយដំបូងមិនធ្វើទុក្ខអីប៉ុន្មានទេ តែពេលនេះសភាព ជំងឺរបស់នាងមានការដុនដាប ទើបគ្រួសាររបស់នាង សម្រេចយកទៅព្យាបាលនៅវៀតណាមតែម្តងទៅ។

ជុំវិញពាក្យចចាមអារ៉ាមតៗគ្នានេះដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ទំនងទៅកញ្ញា វ៉ាង ស្រីណូ ដើម្បីឲ្យនាងបកស្រាយទាក់ទងទៅនឹងបញ្ហានេះបានឡើយ ព្រោះលេខទូរស័ព្ទដែលនាង ធ្លាប់ប្រើមិន អាចទាក់ទងបានទេ ហើយចំណែកមិត្តជិតស្និទ្ធរបស់នាង ក៏បា្រប់ថាមិនអាចទាក់ទងទៅនាងបានដូចគ្នា។

គួររំលឹកផងដែរថា នាពេលបច្ចុប្បន្ន មានតារាស្រីជាច្រើនបានធ្វើការវះកាត់ពង្រីកដើមទ្រូងរបស់ពួកគេ ដើម្បីឲ្យមានភាពទាក់ទាញ និងការចាប់អារម្មណ៍ ប៉ុន្តែពួកគេមិនបានខ្វាយខ្វល់ថា ក្រោយពីពួកគេវះកាត់ហើយ តើមានបញ្ហាអីកើតឡើងលើពួកគេនោះទេ? ហើយនាពេលកន្លងមក ធ្លាប់លេចឮព័ត៌មានថា ពិធីការិនីកញ្ញា កុល ដាវី ក៏មានកើតជំងឺមហារីកសុដន់នេះដែរ តែនាងបានចេញមុខបកស្រាយថា មិនមែនជាការពិតនោះទេ ព្រោះថា ការវះកាត់របស់នាងគឺធ្វើទៅតាមបច្ចេកទេសត្រឹមត្រូវ ហើយពេលនេះនាងក៏គ្មាន ជំងឺអីនោះដែរ។

ពាក់ព័ន្ធទៅនឹងការវះកាត់នេះដែរ តារាស្រីខ្មែរមិនធា្លបា់បានលេចឮព័ត៌មានពិស្តារណាមួយថាមានតារាស្រីដែល វះកាត់ពង្រីកដើមទ្រូងមានជំងឺ ឬក៏បញ្ហាអ្វីទាក់ទងទៅនឹងការកែកុនពង្រីកដើមទ្រូងអីនៅឡើយទេ។
ជុំវិញព័ត៌មានលេចឮនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏សង្ឃឹមថា នាងនឹងចេញមុខបកស្រាយទាក់ទង ទៅនឹងបញ្ហាទាំងអស់នេះ ក្នុងពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន៕

ដោយៈ ហួន ស្រីលីន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]