អ្នកណាថា ស្នេហ៍ស្មោះមានតែនៅក្នុងកុន ឬ សាច់រឿងនោះ? ខុសស្រឡះ ស្នេហ៍ពិត និង ស្ម័គ្រស្មោះ ពិតជាមាននៅលើសង្គមមនុស្សយើងនេះមែន។

ជាឧទាហរណ៍ស្រាប់ ដូចជា លោកតា Elaner Wit Tuner និងលោកយាយ Frank Turner រស់នៅភាគខាងជើង Carolina ដោយ ពួកគាត់បានរៀបការ និង រស់នៅជាមួយគ្នា អស់រយៈពេល ៦៥ឆ្នាំមកហើយ។

ជានិស្ស័យស្នេហ៍ ពួកគាត់ទាំងពីរ បានកើតក្នុងខែ ជាមួយគ្នា ហើយ តាំងពីរៀបការមក ពួកគាត់ទាំងពីរមិនអាចរស់នៅ បែកគ្នាបានឡើយ មានតែ សេចក្ដីស្លាប់ទេ ដែលអាច ពាំនាំរូបកាយ អ្នកទាំងពីរអោយឃ្លាតឆ្ងាយពីគ្នាបាន។

ក្នុងវ័យជរា ៨៧ឆ្នាំ គាត់ទាំងពីរនាក់ បានធ្លាក់ខ្លួនឈឺ ហើយនៅតែ មិនអាចឃ្លាតឆ្ងាយពីគ្នានោះឡើយ។

អ្វីដែលគួរអោយ រំជួលចិត្ត និង ក្ដុកក្ដួលអារម្មណ៍នោះ គឺមុនពេលផុតដង្ហើមប៉ុន្មានម៉ោង លោកតា លោកយាយ បានកាន់ដៃគ្នាជាប់ ជាសញ្ញាប្រាប់ថា ពួកគាត់ ទោះបីនៅសល់ត្រឹមវិនាទីចុងក្រោយ ក៏ពួកគាត់នៅតែ នៅក្បែរគ្នា កក់ក្ដៅយ៉ាងនេះ ជារៀងរហូត។

ពិតជាស្នេហ៍ស្មោះ និង ជាគំរូដល់អ្នកជំនាន់ក្រោយពិតមែន។

តើប្រិយមិត្តចង់ផ្សងអោយបានជួបគូគាប់ ស្រលាញ់គ្នាដល់ចាស់ស្លាប់យ៉ាងនេះ ដុចពួកគាត់ដែរឬទេ?





ប្រភព៖ ដេលីម៉េល

ដោយ CT

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]