ខេត្តព្រះសីហនុ ៖ កុមារាម្នាក់អាយុ ១ខួប និងបុរសវ័យកណ្តាលម្នាក់ បានរងរបួសរលាកពេញ ខ្លួនយ៉ាងធ្ងន់ធ្ងរ ខណៈដែលស្រ្តីម្នាក់ ដែលត្រូវជាប្អូនថ្លៃម្តាយកុមាររងគ្រោះនៅ ពេលដែលទៅរកប្តីរបស់ខ្លួននៅផ្ទះ បងថ្លៃមិនឃើញ ស្រាប់តែផ្ទុះកំហឹងគិត ថាបងថ្លៃលាក់ប្តីខ្លួន ក៏ទាញដបសាំងជះទៅលើកុមារា រងគ្រោះដែលកំពុងគេងលើគ្រែ បណ្តាលឲ្យឆាបឆេះ ភ្លាមៗនោះ បុរសដែលត្រូវជាបងប្រុស ម្តាយកុមាររងគ្រោះឃើញដូច្នេះ ក៏ស្ទុះទៅអោបយកចេញមកខាងក្រៅ បណ្តាលឲ្យរលាករបួស ពេញខ្លួនប្រាណទាំង ២នាក់។

ហេតុការណ៍ស្រ្តីរកប្តី មិនឃើញជះសាំងដុតគេនេះ បានកើតឡើងកាលពី វេលាម៉ោង ៦ និង ៤០នាទី ល្ងាចថ្ងៃទី០៤ ធ្នូ ២០១៣ ស្ថិតក្នុងក្រុមទី៣០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

តាមសាក្សីបានឲ្យដឹងថា ប្តីរបស់ស្រ្តីបង្កខាងលើបានទៅ ធ្វើការនៅប៉ោយប៉ែត លុះពេលត្រលប់មកវិញអត់បាន ចូលផ្ទះបែរជាមកគេងនៅផ្ទះបងស្រី ហើយនៅពេលស្ត្រីបង្កតាមមករកអត់ឃើញគិតថា បងថ្លៃលាក់ប្តីរបស់ខ្លួន ក៏មានការខឹងសម្បារទាញ ដបសាំងជះដុតកុមាររងគ្រោះ ដែលកំពុងគេងលើគ្រែអត់ដឹងអីនោះ ឆាបឆេះពេញខ្លួនតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះភ្លាមៗ តែដោយសារកុមារារបួសធ្ងន់ធ្ងរពេក គ្រូពេទ្យត្រៀមនឹងបញ្ជូនមកសង្រ្គោះ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកបុរសជាពូដែលរងគ្រោះដែរនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]