រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ១០ផ្ទាំង បានបាក់រងការខូចខាត ខណៈដែលរថយន្តស្ព័រ ១គ្រឿង ពណ៌ស អត់មានស្លាកលេខ បើកបរដោយយុវជនម្នាក់ស្រវឹងស្រាជោកជាំ ធ្វើដំណើរយ៉ាងលឿន តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមុខហាងលក់នំប៉័ង អប្សរា ក៏បានរេចង្កូតជ្រុលទៅបុកតែម្តង ចំណែករងថយន្តខ្ទេចមួយកំណាត់មុខ។

ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ៤ទៀបភ្លឺ ចូលថ្ងៃទី០៥ ធ្នូ ២០១៣ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់រថយន្ត រួមទាំងយុវជនអ្នកបើកបរ នាំទៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]