ភ្នំពេញ ៖ ជនជាតិ បរទេសម្នាក់ បាន ទាស់គ្នា ជាមួយប្រពន្ធ ហើយបើករថយន្ដ ជ្រុលចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលបុកយុវជនម្នាក់ រងរបួសបាក់ជើង ហើយត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ នៅផ្ទះលេខ២៩៥ ផ្លូវលេខ ៩៩ ក្រុម១៦ សង្កត់ទួលសង្កែ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ។

ជនជាតិបរទេសដែលបើករថយន្ដចូល ផ្ទះប្រជាពលរដ្ឋ ហើយបុកយុវជនម្នាក់ បណ្ដាលឱ្យបាក់ជើងមានឈ្មោះ MULLER PETER UWE អាយុ៤៩ឆ្នាំ ជាជនជាតិអាល្លឺ ម៉ង់ មានមុខរបរជាម្ចាស់ភោជនីយ ដ្ឋានមួយ នៅម្ដុំមាត់ទន្លេ ស្នាក់នៅផ្ទះលេខ៣២ ផ្លូវ លេខ១១៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូន ពេញ ជិះរថយន្ដម៉ាកមែរសឺដេស ពណ៌ទឹក ប្រាក់ ស្លាកលេខ ភ្នំពេញ ២ភ-០០៧១ ។ ចំណែកយុវជនដែលរងរបួសឈ្មោះជា សុភារី អាយុ២២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ ស្នាក់ នៅផ្ទះកើត ហេតុខាងលើ ។

បើតាមសេចក្ដីរាយការណ៍ព័ត៌មាន បាន ឱ្យដឹងថា មុនពេលកើតហេតុគេ បានឃើញ បុរសជនជាតិ អាល្លឺម៉ង់រូបនេះ ជិះរថយន្ដ ម៉ាកមែរសឺដេស ធ្វើដំណើរលើបណ្ដោយផ្លូវ លេខ៩៩ ដោយមាន ប្រពន្ធជា ជនជាតិខ្មែរ រួមដំណើរផង។ ខណៈធ្វើដំណើរគេមិនដឹង ថា បុរសជនជាតិអាល្លឺម៉ង និងស្ដ្រីជនជាតិ ខ្មែរនេះមានទំនាស់អ្វីនោះទេ បានប្រកែក និងធ្វើកាយវិការដាក់គ្នាទៅវិញទៅមកក្នុង រថយន្ដនោះ ។ លុះមកដល់កន្លែងកើតហេតុ ក៏បានជ្រុលចង្កូតចូលទៅផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅផ្លូវលេខ៩៩ បណ្ដាលឱ្យយុវជន ម្នាក់កំពុងលេង ជាកូនម្ចាស់ផ្ទះ រងរបួសបាក់ ជើង ។

ក្រោយកើតហេតុ រថយន្ដបង្ក ត្រូវបាន នគរបាលប៉ុស្ដិ៍ទួលសង្កែ អូសយកទៅរក្សា ទុក ដើម្បីរង់ចាំ ធ្វើការដោះស្រាយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]