យោងតាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា បុរស ២នាក់ ត្រូវបានចោទប្រកាន់ ក្រោយពីមាននារីវ័យក្មេងម្នាក់ ត្រូវបានគេវាយដំ រហូតសន្លប់បាត់ស្មារតី នៅលើរថយន្តក្រុងពេលរាត្រី មួយគ្រឿង រួចមក។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស បណ្តាលឲ្យនារី វ័យ ២២ឆ្នាំ ម្នាក់ បានរងរបួសក្បាល រហូតសន្លប់ស្តូកស្តឹង នៅនឹងកន្លែង ក្រោយពីមានគេវាយប្រហារ ទៅលើរូបនាង រួចមក ហើយនាងត្រូវបានគេបញ្ជូន ទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ។ ក្នុងនោះ ប៉ូលីស បានធ្វើការចាប់ខ្លួន បុរស២នាក់ ឈ្មោះ Kieran Brown អាយុ ២៥ឆ្នាំ និង Joel Clue អាយុ ២២ឆ្នាំ ដែលពួកគេបានជាប់ពាក់ព័ន្ធ ក្នុងករណីនេះ និង ត្រូវឡើងតុលាការ នាពេលខាងមុខនេះ ផងដែរ។

យ៉ាងណាមិញ នេះជាមេរៀនមួយផងដែរ សំរាប់នារីៗ មិនគួរធ្វើដំណើរពេលយប់ តែម្នាក់ឯងនោះទេ ព្រោះអាចនាំឲ្យ ជួបប្រទះគ្រោះថ្នាក់ ផ្សេងៗបាន។

តើប្រិយមិត្តយល់យ៉ាងណា?



ប្រភព៖ មេត្រូ

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]