ខេត្ត​កណ្តាល​ ៖ ​ក្មេង​ទំនើង​​មួយ​ក្រុម​ផឹក​ស៊ីស្រវឹង​អួទី​នួ​​បាន​ទាស់​ពាក្យ​សម្តី​​គ្នា​ ខ្លះ​ទាមទារ​​ទៅ​​ម៉ាស្សា​ច្រៀង​ខារ៉ាអូខេ ​សប្បាយ​​បន្ត ឯ​ខ្លះ​ទៀត​មិន​ព្រម​​ក៏​ទៅ​ជាផ្ទុះ​កំហឹង​​បោក​ទូរស័ព្ទ​បោក​កែវ​​ ដប​ស្រា​​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​កន្លែង​​ផឹក​ស៊ី​​ហើយ​ត្រូវ​​សមត្ថ​កិច្ច​​​ស្រុក​អង្គស្នួល​ព័ទ្ធ​ចាប់​​បាន​បួន​នាក់​​យក​ទៅ​សួរ​នាំ​ ឯ​ម្នាក់​ទៀត​រត់​គេច​ខ្លួន​រួច ។

ហេតុការណ៍​នោះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​​ថ្ងៃទី​១៨ មករា ​​២០១២​ នៅ​កន្លែង​​លក់​​គ្រឿង​ក្លែម​ស្ថិត​នៅ​​ភូមិ​ចុង​​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ។ ​​ក្រុម​ក្មេង​ទំនើង​​ទាំង​៤​នាក់​នោះ ១-ឈ្មោះ​​ចាន់ ផានិត ​អាយុ​២១​ឆ្នាំ ​ជា​កម្ម​ករ​សំណង់ ២-ឈ្មោះ​​វើយ រ៉ាវី អាយុ​២២​ឆ្នាំ ជាកម្ម​ករ​រោងចក្រ ៣-ឈ្មោះ​​វើយ តុលា អាយុ​១៦​ឆ្នាំ ​៤-ឈ្មោះ​​ឃីម សុគា អាយុ​២០ឆ្នាំ ​ជាសិស្ស​។ ពួកគេ​មាន​ទី​លំនៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាយ ឯ​បក្ស​ពួក​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់​ស្រមោល ។ ​តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​​​ក្រុម​ក្មេង​ទំនើង​ខាង​លើ​បាន​នាំ​គ្នា​សីុ​ផឹក​យ៉ាង​​​សប្បាយនៅ​កន្លែង​លក់​​គ្រឿងក្លែម​​មួយ លុះពេល​ស្រវឹង​ធ្លាក់​ភ្នែក​​ឈ្មោះ​វើយ ​តុលា បាន​បែក​គំនិត​បបួល​បក្ស​ពួក​ទៅ​រក​​ម៉ាស្សា​​ច្រៀង​ខារ៉ាអូខេ​សប្បាយ​ឱ្យ​អស់​ដៃ​ថែម​ទៀត ។ ​ប៉ុន្តែ​ពេល​នោះ​មិត្តភក្តិ​​ជា​ពិសេស​​បង​ប្រុស​​របស់​គេ​ឈ្មោះ​​វើយ​រ៉ាវី​បាន​ហាម​ឃាត់​មិន​ឱ្យទៅ និង​មិន​ព្រម​ទៅ​ជាមួយ​​ទើបធ្វើ​ឱ្យ​ក្មេង​​ឈាម​រាវ​ឈ្មោះ​វើយ ​តុលា ខឹង​ច្រឡោត​ក៏ទាញ​​ទូរស័ព្ទ​​ពី ក្នុង​ហោ​​ហោប៉ៅ​​​បោក​ប្រាវ។ ​ភ្លាមៗ​​នោះ​បក្ស​ពួក​ដែល​​ផឹក​សីុ​ជា​មួយ​អត់​ឃាត់​ទេ បែរ​ជា​ទាញ​កែវ​​ដក​ស្រា និង​​ចាន​​បោក​តប​តវិញ​ដែរ បង្ក​ទៅ​ជា​ការ​ភ្ញាក់​ផ្អើល​ពេញ​កន្លែង​ផឹក​ស៊ី​។

ពេលសមត្ថ​កិច្ច​ឃាត់​ខ្លួន​​បញ្ជូន​ទៅ​ដល់​អធិការ​ដ្ឋាន​​បាន​ត្រឹមតែ​​អប់រំ​ធ្វើ​កិច្ច​សន្យា​​ឱ្យ​បញ្ឈប់​​សកម្ម​ភាព​​ពេល​ក្រោយ​​ទៀត ប៉ុន្តែ​​គ្មាន​វិធាន​ការ​​ក្តៅ​ណា​មួយសោះ​​សម្រាប់​ពួក​ក្មេង​ទំនើង​​ទាំង​នេះ​ ៕

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]