នៅពេលដែលដល់ម៉ោងគណិតវិទ្យា ការអាន និងវិទ្យាសាស្រ្ត យុវសិស្សនៅក្នុងទីក្រុងសៀងហៃ គឺឆាប់ចាប់បាន និងមានភាពល្អប្រសើរបំផុត នៅលើពិភពលោក នេះបើយោងតាមការអង្កេតជាសកល ស្តីពីការអប់រំ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី០៣ ខែធ្នូ ម្សិលមិញនេះ។

នៅក្នុងមុខវិជ្ជាចំនួន ៣ខាងលើនេះ សិស្សនៅក្នុងទីក្រុងសៀងហៃ បានបង្ហាញចំណេះដឹង និងជំនាញ បើប្រៀបធៀបជាមួយនឹងសិស្ស នៅសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេសវិញ សិស្សនៅក្នុងទីក្រុងសៀងហៃ គឺមានចំណេះដឹងខ្ពស់ជាង។

គួរបញ្ជាក់ផងដែរថា ការរកឃើញនេះគឺជាផ្នែកមួយនៃកម្មវិធី the 2012 Program for International Student Assessment ឬ PISA។ ជាមួយគ្នានេះដែរ ការស្ទង់មតិដើម្បីស្វែងរក ប្រព័ន្ធអប់រំដែលឈានមុខគេនេះ ត្រូវបានធ្វើឡើងជារៀងរាល់បីឆ្នាំម្តង ដោយអង្គការ Organization for Economic Cooperation and Development ឬ OECD ដែលជាក្រុមសេដ្ឋកិច្ចមានជាងគេនៅលើពិភពលោក៕

ខាងក្រោមនេះ គឺជាទីក្រុង និងប្រទេស ដែលជាប់ចំណាត់ថ្នាក់កំពូល ផ្នែកគណិតវិទ្យា ការអាន និងវិទ្យាសាស្រ្ត៖

១) សៀងហៃ ៖ ជាប់ចំណាត់ថ្នាក់កំពូលលេខ១ ផ្នែកគណិតវិទ្យា ការអាន និងវិទ្យាសាស្រ្ត

២) សឹង្ហបុរី ៖ ជាប់ចំណាត់ថ្នាក់លេខ២ ផ្នែកគណិតវិទ្យា និងលេខ៣ ផ្នែកការអាន និងវិទ្យាសាស្រ្ត

៣) ហុងកុង ៖ ជាប់ចំណាត់ថ្នាក់លេខ២ ផ្នែកការអាន និងវិទ្យាសាស្រ្ត ហើយជាប់លេខ៣ ផ្នែកគណិតវិទ្យា

៤) តៃវាន់ ៖ ជាប់ចំណាត់ថ្នាក់លេខ៣ ផ្នែកគណិតវិទ្យា លេខ៧ ផ្នែកការអាន និងលេខ១៣ ផ្នែកវិទ្យាសាស្រ្ត

៥) កូរ៉េខាងត្បូង ៖ ជាប់ចំណាត់ថ្នាក់លេខ៥ ផ្នែកគណិតវិទ្យា

ប្រភព ៖ CNN

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]