នៅលើវិថីនៃវិស័យសិល្បៈ គឺមានឧបសគ្គជាច្រើនតែងតែកើតឡើង ជាពិសេសនោះគឺត្រូវប្រឈមមុខនឹងរឿងអាស្រូវ ដែលអាចធ្វើអោយកេរ្តិ័ឈ្មោះខំសាងឡើងពីដៃទទេ ត្រូវរលាយបាត់ក្នុងមួយរំពេច។

ប៉ុន្តែផ្ទុយពីការពិត មានតារាសិល្បៈ និងអ្នកចម្រៀងបែរជាចង់ចេញផ្សាយរឿងអាស្រូវ ជាពិសេសគឺរូបថតអាសអាភាសខ្លួន ដើម្បីអោយទស្សនិកជនស្គាល់កាន់តែច្រើន និងឆាប់ល្បីទៀតផង។

ដូចនេះហើយទើបថ្ងៃនេះ ខ្មែរឡូតនឹងបង្ហាញជូនតារាស្រីចិនទាំង ៥ ដួង ដែលសុទ្ធសឹងតែធ្លាប់រងគ្រោះ ដោយសារតែរូបថតស្រាតរបស់ខ្លួន ដូចខាងក្រោម៖

លេខ ៥៖ នាង Chu Mei-feng អាយុ ៤៦ ឆ្នាំ

កើតនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ១៩៦៦ នាង Chu Mei-feng គឺជាពិធីករនៃទូរទស្សន៍តៃវ៉ាន់មួយ។ នៅឆ្នាំ ១៩៩៤ នាងធ្លាប់ត្រូវបានគេបោះឆ្នោតអោយធ្វើជាតំណាង នៃកោះតៃវ៉ាន់ ហើយ ៤ ឆ្នាំក្រោយមក នាងបានធ្វើការជានាយកនៃការិយាល័យវប្បធម៌ នៃទីក្រុង Hsinchu ផងដែរ។ ប៉ុន្តែអ្វីៗត្រូវរលាយអស់ នៅខែធ្នូ ឆ្នាំ ២០០១ បន្ទាប់ពីវីដេអូសិចរបស់នាងនិងគូស្នេហ៍ ត្រូវបែកធ្លាយ ដែលបង្ខំអោយនាងចាកចេញពីកោះតៃវ៉ាន់ អស់ជាង ៦ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ ២០០៩។


លេខ ៤៖ នាង Cecilia Cheung អាយុ ៣២ ឆ្នាំ

កើតនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ១៩៨០ នាង Cecilia Cheung គឺជាតារាសម្តែងស្រីដ៏ល្បីឈ្មោះមួយរូប របស់ហុងកុង។ នៅឆ្នាំ ២០០៨ រូបថតស្រាតរបស់នាង ត្រូវបានបែកធ្លាយចេញពីកំព្យូទ័ររបស់ Edison Chen នៅពេលដែលកំព្យូទ័រនោះ ត្រូវបានជួសជុល។ បន្ទាប់ពីពេលនោះមក នាងក៏សម្រេចចិត្តលាឈប់ពីសិល្បៈ ហើយប្រែក្លាយជាស្ត្រីមេផ្ទះវិញ។


លេខ ៣៖ នាង Gillian Chung អាយុ ៣១ ឆ្នាំ

កើតនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩៨១ នាង Gillian Chung ក៏ជាជនរងគ្រោះម្នាក់ ពីការបែកធ្លាយរូបថតស្រាត ចេញពីកំព្យូទ័ររបស់ Edison Chen ដែរនៅឆ្នាំ ២០០៨។ ភ្លាមៗនោះ នាងក៏បានបើកសន្និសិទ្ធកាសែត សុំទោសជាសាធារណៈពីហេតុការណ៍នោះ និងបានសារភាពថានាងពិតជាឆ្កួតមែន នៅពេលនោះ។ នៅពេលដែលរូបថតនោះបែកធ្លាយ អាជីពរបស់នាងត្រូវបានរលាយ ទោះជានាងខំប្រឹងប្រែងស្តារកេរ្តិ៍ឈ្មោះយ៉ាងណាក៏ដោយ ក៏មិនអាចដូចដើមបានដែរ។


លេខ ២៖ នាង Kim Ah-joong អាយុ ៣០ ឆ្នាំ

កើតនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ១៩៨២ នាង Kim Ah-joong គឺជាតារាសម្តែងកុន របស់កូរ៉េខាងត្បូង។ ស្រាប់តែនៅដើមឆ្នាំ ២០០៩ រូបថតស្រាតពាក់កណ្តាលខ្លួនរបស់នាង ជាច្រើនសន្លឹក ត្រូវបានបែកធ្លាយនៅលើបណ្តាញអ៊ិនធើណែត ដែលធ្វើអោយរូបនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែទាំងនាង និងចាងហ្វាងផលិតកម្ម សុទ្ធតែបដិសេធថា រូបភាពទាំងនោះគឺកាត់តទេ។


លេខ ១៖ នាង Zhai Ling អាយុ ២៥ ឆ្នាំ

កើតនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ១៩៨៧ នាង Zhai Ling រឺ Shou Shou គឺជាតារារថយន្តរបស់ក្រុមហ៊ុន New Silk Road ដែលជាក្រុមហ៊ុនចំណាស់ និងធំជាងគេ នៅប្រទេសចិន។ ចាប់តាំងពីឆ្នាំ ២០០៨ មក នាងត្រូវបានគេលើកបន្តុបក្លាយទៅជា តារារថយន្តលេខ១របស់ចិន ហើយក៏ធ្លាប់ធ្វើការបង្ហាញរថយន្ត Audi ទៀតផង។ ប៉ុន្តែនៅឆ្នាំ ២០១០ រូបថតនិងវីដេអូសិចរបស់នាង ត្រូវបានបែកធ្លាយនៅលើបណ្តាញអ៊ិនធើណែត ដោយសារតែអតីតមិត្តប្រុសរបស់គេ។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]