លោក ឡេង ណាវ៉ាតត្រា តារាចំរៀងខ្មែរ ដែលមានទេពកោសល្យខ្ពស់ រស់នៅប្រទេសកូរ៉េ បានចេញវីដេអូចំរៀងជាច្រើនបទ នៅលើបណ្តាញវេបសាយ Youtube ហើយបទដែលចេញចុងក្រោយ ធ្វើអោយអ្នកគាំទ្រលោក នឹកស្មានមិនដល់ពីទឹកដៃផលិតរបស់លោក។

ខ្មែរឡូត បានជួបសំភាសន៏លោក ឡេង ណាវ៉ាត់ត្រា តាមរយៈពេលបណ្តាញទំនាក់ទំនងសង្គម ហ្វេសបុក ដោយគាត់បានរៀបរាប់ប្រាប់ឲ្យដឹងថា បទចំរៀងដែលគាត់ផលិតនោះ គឺគាត់បានខិតខំ និងព្យាយាមផលិតយ៉ាងយកចិត្តទុកដាក់ ដោយខ្លួនគាត់ផ្ទាល់តែម្នាក់ឯងប៉ុណ្ណោះ ទាំងទំនុកច្រៀង ភ្លេង ដឹកនាំសំដែង កាត់តវីដេអូ ចំនុចទាំងនេះហើយ ដែលធ្វើអោយអ្នកគាំទ្រលោក នឹកស្មានមិនដល់ និងកាន់តែគាំទ្រលោក។

តាមរូបរាងដ៏ស្រស់សង្ហា និងទេពកោសល្យដ៏អស្ចារ្យ លោក ឡេង ណាវាត់ត្រា បានធ្វើអោយបងប្អូនខ្មែរ ដែលរស់នៅប្រទេសកូរ៉េ គាំទ្រលោកយ៉ាងខ្លាំង ហើយកាលពីពេលថ្មីៗកន្លងទៅនេះ មាននារីជនជាតិកូរ៉េម្នាក់ ត្រៀមធានាគាត់អោយចូលជាសញ្ជាតិ្តកូរ៉េតែម្តង។

ជាចុងក្រោយ លោក ឡេង ណាវ៉ាត់ត្រា បាននិយាយផ្ដាំទៅបងប្អូនខ្មែរថា អនាគតគាត់ស្ថិតនៅលើបងប្អូនខ្មែរហើយ ដូច្នេះសូមជួយគាំទ្រគាត់ផង ដើម្បីជាការផ្តល់កំលាំងចិត្តដល់គាត់៕





ខាងក្រោមនេះគឺជាវីដេអូចម្រៀង ដែលបាននិពន្ធ ច្រៀង និងផលិតដោយលោក ឡេង ណាវ៉ាត់ត្រា៖

ចុចទីនេះដើម្បីគាំទ្រលោក ឡេង ណាវ៉ាត់ត្រា នៅលើទំព័រ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]