នៅក្នុងតំបន់អាស៊ី ជាពិសេសប្រទេសកូរ៉េមានការនិយមច្រើន ទៅលើទម្រង់មុខពងក្រពើ រឺក៏មុខរាង អក្សរV សំរាប់នារីៗ គឺភ្នែកធំៗ មុខតូចស្គម ចង្កាស្រួច និងមានមាត់តូច ។ជាពិសេសភាគច្រើនពួកគេ បានទៅកែសម្ផស្សអោយ មានទម្រង់មុខបែបនេះ។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាបង្ហាញរបៀបធ្វើអោយទម្រង់មុខទទួលបាន ជាអក្សរV ដោយមានដូចជា៖

១)តើអ្នកមានឆ្អឹងថ្គាមរាង អក្សរV ហើយរឺនៅ? អ្នកអាចប្រើប្រាស់វិធីងាយ ដោយធ្វើការហាត់ប្រាណ និងបន្ថយការបរិភោគ កុំអោយសំបូរសាច់ខ្លាញ់ច្រើនពេក នៅលើមុខ។

២) ចំពោះអ្នកខ្លះ ដែលមានទម្រង់មុខ រាងអក្សរVហើយ គេក៏អាចបន្ថែមការប្រើឧបករណ៏មួយទៀត ដែលអាចពត់ទម្រង់មុខបាន។ជាពិសេសឧបករណ៏នោះ អាចសំរេចក្កីបំនង របស់អ្នកដោយគ្រាន់តែម៉ាស្សាលើមុខ។ ជាពិសេសវាមាន លក់តាម ហាងក្នុងអ៊ីនធើណេត ដួចជា Ebay និង Amazon ជាដើម។



៣)ម៉ាសបិទមុខ ៖ ម៉ាសនោះក៏មានលក់នៅក្នុង ហាងអ៊ីនធើណេតដែរ ។ ម៉ាសនេះគ្រាន់ តែបិទលើមុខ វាអាចរំលាយខ្លាញ់ ទៅជាមុខតូច និងស្រួច។ ជាពិសេសម៉ាសបិទនេះ ក៏អាចប្រើ លើដងខ្លួនបានដែរ អោយរាងតូចស្តើង។


៤)ការផាត់មុខ៖ វិធីនេះ អាចទទួលបាននូវមុខ តូចគួរស្រលាញ់ ដោយការផាត់មុខ។ ប៉ុន្តែអ្នកអាចមើល របៀបនៃការអនុវត្តការផាត់មុខ នៅក្នុងអ៊ីនធើណេតបាន។ នៅក្នុងនោះគេនឹងបង្រៀនអ្នកអោយ ចេះផាត់មុខរាង អក្សរV។



៥) សម្រាប់ជម្រើសចុងក្រោយ ដែលធានាថាបានមុខ ជាអក្សរ V នោះគឺការវះកាត់ផ្ទៃមុខ។ ការវះកាត់ភាគច្រើនដែលសឹងតែ ១០០%គឺ ទទួលបានលទ្ធផលយ៉ាងគាប់ចិត្ដ ជាជាងការអនុវត្ដន៍ដោយខ្លួនឯង ដោយការធ្វើវះកាត់ទៅលើឆ្អឹងថ្គាម ឲ្យទៅជារាងអក្សរV ។



ទាំង៥ចំនុចនេះ គឺជាការធ្វើអោយផ្ទៃមុខមានរាង អក្សរVបាន តើប្រិយមិត្ដចង់សាកល្បងដែរឬទេ?

ប្រភព បរទេស

កែសម្រួល និកា

ខ្មែរឡូត

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]