រដូវរងារ ឬ ក៏អាចហៅថា រដូវធ្លាក់ខ្យល់ បានរំកិលខ្លួន មកបណ្ដើរៗ ដោយពាំនាំ មកនូវ ខ្យល់ត្រជាក់ និង ផ្ទៃមេឃស្រទុំ ដែលធ្វើអោយមនុស្សប្រុសស្រី ទាំងឡាយ ត្រូវការសំលៀកបំពាក់ ក្រាស់ៗដើម្បី រក្សានូវកំដៅខ្លួន។

ចំពោះ នារីទាន់សម័យវិញ សំលៀកបំពាក់ក្រាស់ៗ ទាំងនោះ មិនត្រឹមតែផ្ដល់ នូវភាពកក់ក្ដៅ ប៉ុណ្ណោះទេ ថែមទាំង អាចលេងស្ទាយ៍បែប ស៊ីវីល័យ ស្អាតប្លែក នារដូវត្រជាក់ចុងឆ្នាំនេះទៀតផង។

ទោះបីជានៅប្រទេសកម្ពុជាយើង មិនមានធ្លាក់ព្រិល ឬ ទឹកកក ដូចបណ្ដាប្រទេសនៅ អឺរ៉ុបក៏ដោយ តែនារីទាន់សម័យយើង នៅតែអាចច្នៃ សំលៀកបំពាក់ទាំងនោះ គួបផ្សំជាមួយនឹង ស្បែកជើង ឬ មួករងារ ជាការលម្អបន្ថែម។

ដើម្បីជាជំនួយ ដល់គំនិតក្នុងការ តុបតែងខ្លួន សំរាប់រដូវរងារនេះ ប្រិយមិត្តអាចទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពី ម៉ូតសំលៀកបំពាក់ រដូវរងារ សំរាប់ចុងឆ្នាំ ២០១៣ និង ដើមឆ្នាំ ២០១៤នេះ។

ប្រភព៖ យូធូប

ដោយ CT

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]