បើសិនជាយើងរើសចិញ្ចៀនពេជ្ររបស់គេបាន ហើយមិនយកមកផ្តល់ដំណឹងដល់ប៉ូលិស ដើម្បីរង់ចាំ ម្ចាស់គេមកយកវិញនោះ តើយើងអាចមានទោសដែរឬទេ ?

ប្រាកដជាអាច រឿងនេះត្រូវបានកើតឡើងនៅប្រទេសចិន ដោយមានបុរសម្នាក់កំពុងតែដើរកំសាន្តតាមសួន ស្រាប់តែបានឃើញចិញ្ចៀនពេជ្រមួយ នៅលើស្មៅហើយគាត់ក៏បានរើសយកមកមើល ដោយសារតែវាប្រឡាក់ដី គាត់មិនបានចាប់អារម្មណ៍ថាវា ជាចិញ្ចៀនពិតប្រាកដ គាត់ក៏បានគប់វាចោលវិញ។ រយៈពេល ២ ថ្ងៃក្រោយមកក៏មានប៉ូលិស ២ នាក់មកសាកសួរគាត់ថាមាន ធ្លាប់រើសបានចិញ្ចៀនពេជ្រមួយវង់ដែរឬទេ ? គាត់ក៏បានឆ្លើយថា គាត់ធ្លាប់តែគាត់មិនបានដឹងថា វាជាចិញ្ចៀនពេជ្រនោះទេ បន្ទាប់មកប៉ូលិសក៏បាននាំគាត់ ទៅកាន់ប៉ុស្តិប៉ូលិស។ នៅប៉ុស្តិប៉ូលិសគាត់បានជួបស្រ្តីម្នាក់ដែលគាត់បាន អះអាងថាគាត់គឺជាម្ចាស់ចិញ្ចៀន ហើយគាត់បានដាក់ពាក្យប្តឹង ដោយសារតែរូបលោក រើសបានចិញ្ចៀនគាត់ហើយមិនយកវា មកផ្តល់ដំណឹងដល់ប៉ូលិស។ ករណីនេះខាងតុលាការបាន បង្គាប់អោយគាត់សងថ្លៃចិញ្ចៀន ទៅដល់ស្រ្តីម្នាក់នោះវិញ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]