សុភាពនារី តែងមានការព្រួយបារម្ភ ច្រើនចំពោះសំម្លាកលើផ្ទៃមុខ ពីព្រោះវាអាចធ្វើអោយបាត់បង់ សម្រស់មួយផ្នែកផងដែរ។ ប៉ុន្តែលោកអ្នក អស់បារម្ភទៀតទៅ ថ្ងៃនេះខ្មែរឡូត មានវិធីសាស្រ្តដើម្បី ជួយអោយបាត់សម្លាកលើផ្ទៃមុខបាន

១) ទឹកក្រូចឆ្មារ ៖ ច្របាច់យកទឹកវា មកលាបលើសម្លាកនោះ ហើយទុករយ:ពេល ១៥នាទី ចាំលាងទឹកចេញ ។ ជាពិសេស វាជាពពួកជាតិជូរ ដែលអាចកាត់សម្លាក បានឆាប់រហ័ស។ ប៉ុន្តែ អ្នកឧស្សាហ៏ អនុវត្តវិធីនេះ មួយអាទិត្យអោយ បាន៤ទៅ ៥ដង ដើម្បីអោយឃើញលទ្ធផលឆាប់

២)ប្រទាលកន្ទុយក្រពើ៖ យើងអាចចិត ហើយយកសាច់ក្នុង មកបំពោកលើមុខដែលមានសម្លាក។ ពីព្រោះវា មានភាពត្រជាក់ និងអោយស្បែកមុខមាន សំណើមថែមទៀត

៣) ទឹកឃ្មុំ ៖ យកទឹកឃ្មុំ មកលាបត្រង់បរិវេណសម្លាក មុនគេងពេលយប់។ វាឆាប់អោយ សាច់ថ្មី ដែលសំលាកនោះ លើផ្ទៃមុខ ដុះបានលឿន

៤) ដំឡូងបារាំង ៖ បន្លែមួយមុខនេះ វាពិត ជាមានសារះប្រយោជន៏ សំរាប់បំបាត់សម្លាកលើមុខ ពីព្រោះ ដំឡូងបារាំងមានជាតិរ៉ែ ដូចប៉ូតាស្យូម និងមានជាតិស្ពាន់ធ័រ ។ យើងយក ដំឡូងបារាំង មកចិតហើយ ក្រឡុក បន្ទាប់យក មកពិសារទឹកវា។ វាពិបាក ពិសារបន្តិចហើយ ប៉ុន្តែវាជាវិធីមួយ ដែលនាំ អោយបាត់សម្លាកបាន

៥) ឧស្សាហ៍ពិសារទឹកក្រូច ច្របាច់ ៖ យើងអាចពិសារទឹកក្រូច បើក្នុងករណីមាន សម្លាកច្រើន។ ១ថ្ងៃ ពិសារយ៉ាងហោចណាស់ អោយបាន ២ទៅ៣កែវ។ ផ្លែក្រូច ជាផ្លែដែលសំបូរ វីតាមីនសេច្រើន និងអាចអោយស្បែកមុខ ដែលមានសម្លាកនោះ ឆាប់លូតលាស់ ឆាប់ដុះកោសិកាថ្មី

នេះជាវិធីសាស្រ្តទាំង៥ ដែលអាចជួយអ្នក បំបាត់ស្នាមសម្លាកបាន អ្នកក៏អាចយកវិធីមួយណាមួយ ដែលអ្នកពេញចិត្ត យកមកអនុវត្ត៕

រូបតំណាង

ប្រភព៖ Wikihow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]