ខេត្ត​សៀមរាប ៖ បុរស​​ជាប់សង្ស័យ​​លើ​​ករណី​ឆបោក​​​យក​ម៉ូតូ​គេ​ ហើយ​ដោះ​ស្លាក​លេខ​​ចោល​​ពី​ស្រុក​អន្លង់​វែង ​ខេត្ត​ឧត្តរ​មានជ័យ ទៅ​បញ្ចាំ​​យក​លុយ​ដេក​សប្បាយ​ជា​មួយ​ស្រី​ស្នេហ៍​​ក្នុង​បន្ទប់​សណ្ឋា​គារ​ នា​ក្រុង​សៀមរាប​ម្នាក់ ​​ត្រូវ​បាន​​កម្លាំង​​​ប៉ូលិស​​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ស្ល​ក្រាម ​ក្រុងសៀមរាប ចាប់​ឃាត់​ខ្លួន​ប្រគល់​ទៅ​ឱ្យ​សមត្ថ​កិច្ច​​​ប៉ូលិស​ខេត្ត​ឧត្តរ​មាន​ជ័យ ពី​បទ​រំលោភ​​លើ​សេចក្តី​ទុក​ចិត្ត​​ កាលពីវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​​៥ ឧសភា ២០១២ ។

បុរស​ជាប់​សង្ស័យ​​​ឆបោក​​យក​ម៉ូតូ​គេ​​នេះ​ឈ្មោះ​ជា ​សុធា ហៅ​ អ៊ា ​អាយុ​៣៤​ឆ្នាំ ​មាន​ទី​លំនៅ​​ភូមិ​​ទួល​ទ្រាស ឃុំ​លំទង ស្រុក​អន្លង់​វែង ​ខេត្ត​ឧត្តរ​មានជ័យ ត្រូវបាន​​ប៉ូលិស​​ឃាត់​ខ្លួន​​កាលពី​រសៀល​ថ្ងៃ​ខាងលើ ខណៈ​​បុរស​នេះ​ជួល​បន្ទប់​ស្នាក់​នៅ​ជា​មួយ​នឹង​ស្រី​ស្នេហ៍​​របស់ខ្លួន​ ម្នាក់​ក្នុង​សណ្ឋា​គារ​មួយ​ក្រុងសៀមរាប ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]