រាជធានី​ភ្នំពេញ ៖តារា​ចម្រៀង​​សាសា​​ កាលពី​ពេល​ថ្មី​ៗ​នេះ​​​ ​អះ​អាង​ប្រាប់​កោះ​សន្តិភាព​ថា នាង​ទទួល​បាន​ជោគ​ជ័គយ៉ាង​ខ្លាំង​ក្នុង​ពេល​​​​ស្ថិត​នៅ​ក្នុង​ផលិ​ត​កម្ម​ថោន ​ហើយ​​កំពុង​ត្រៀម​ចេញ​​វ៉ុល​ថ្មី​មួយ​ទៀត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ការ​អះ​អាង​របស់​កញ្ញា​សាសា ធ្វើ​ឡើង​ខណៈ​ពេល​​​បទ​ចម្រៀង​របស់​នាង​ភាគ​ច្រើន​កំពុង​​ទទួល​បាន​​​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន ពិសេស​ស្រទាប់​យុ​វវ័​ដែល​និយម​បទ​សម័យ​ថ្មី​ ។ តាម​ពិតសាសា​មិន​គ្រាន់​តែ​ជោគ​ជ័យ​លើការ​ងារ​សិល្បៈប៉ុណ្ណោះ​ទេ តែ​បញ្ហា​ស្នេហា​វិញ​ក៏​ទទួល​បាន​ជោគជ័យ​​​ដែរ ។ នេះ​បើ​តាម​ព័ត៌​មាន​ដែល​ទទួល​បាន​ពី​អ្នក​សិល្បៈដូច​​គ្នា​ ។ ​ព្រោះ​តែ​ដូច្នេះ​ហើយ​បាន​ជា​សព្វ​ថ្ងៃ​នេះ​សាសា​​មិន​គ្រាន់​តែ​បង្ហាញ​​រូប​រាង​ស្រស់​ស្អាត​បង្កប់​ដោយ​គ្រឿង​អលង្កា​រមាន​តម្លៃ​​នោះ​ទេ តែ​រថយន្ត​ដែល​នាង​ជិះ​ក៏​ទំនើប និង​មាន​ត​ម្លៃ​ថ្លៃ​ទៀត​ផង​ ក្នុង​ពេល​ដែល​លេច​​ឮ​​​ថា នាង​កំពុង​តែ​មាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​រមួត​ជាមួយ​ពាណិជ្ជ​ករ​ម្នាក់ ។

សាសា​​​និយាយថា បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​​​បទ​ចម្រៀង​កន្លង​មក ​នាង​កំពុង​តែ​ត្រៀម​ចេញ​នូវ​វ៉ុល​ថ្មី​មួយ​​ទៀត​ក្នុង​ពេល​ឆាប់​ៗ​ ខាង​មុខ​នេះ​ ​​។ បទ​ចម្រៀង​ក្នុង​វ៉ុល​ថ្មី​ដែល​សាសា​រំ​ពឹង​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ​​​នោះ​គឺ​បទ​«សង្សារ​ខ្ញុំ​ជា​ប្រុស​ស្អាត» និង​បទ​ ​«២០១២​ទៅ​ហើយ​»​ដែល​ជា​បទ​ពីរោះ​ជក់​ចិត្ត​និង​ទាន់​សម័យ​សម្រាប់​យុវជន ។

តារា​ចម្រៀង​វ័យ​២២​ឆ្នាំ​រូប​នេះ​ ទើប​តែ​បាន​ចូល​ច្រៀង​នៅ​ផលិត​កម្ម​ថោន​ប្រមាណ​ជាង​មួយឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​ស្ថិត​នៅ​ទី​នោះ​នាង​ហាក់​ដូច​ជា​មាន​ឱកាស​ច្រើន​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ក្នុង​ពេល​ដែល​ក្រុ​មហ៊ុន​មាន​គោ​ល​ការណ៍​ច្បាស់​លាស់​សម្រាប់​តារា​ចម្រៀង​ទាំង​អស់​ ពិសេស​គឺ​រូប​នាង​តែ​ម្តង។

ដូច្នេះ​ហើយ​បាន​ជា​បទ​ចម្រៀង​របស់​នាង​ត្រូវ​បាន​ចេញ​ជា​បន្ត​​បន្ទាប់ និង​មាន​ការ​គាំ​ទ្រ​គួ​រ​ឱ្យ​មាន​មោទនភាព​សម្រាប់​រូប​នាង។ 
ពាក់​ព័ន្ធ​បញ្ហា​ស្នេហា​សាសា​ធ្លាប់​លេច​ឮ​ព័ត៌​មាន​ថា ​នាង​មាន​​ទំនាក់​ទំ​នង​ជិត​ស្និទ្ធ​ជា​មួយ​បុរស​ម្នាក់​ដែល​គេ​គិត​ថា ជា​អតី​ត​សង្សារ​បណ្តូល​​​​ចិត្ត​របស់​នាង​ ​ប៉ុន្តែ​នាង​​ ​បដិសេធ​​ថា​រវាង​​នាង​​និង​បុរស​ម្នាក់​នោះ​ គឺ​គ្រាន់​តែ​ជា​អ្នក​រាប់​អាន​គ្នា​​ក្នុង​​លក្ខណៈ​មិត្តភាពប៉ុណ្ណោះ។

បច្ចុ​ប្បន្ន​ សាសា ត្រូវ​​​គេ​កត់​សម្គាល់​ឃើញ​ថា កំពុង​តែ​ស្និទ្ធ​ស្នាល​ជា​មួយ​បុរស​សង្ហា​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​អ្នក​ជំនួញ​​​មាន​មុខ​​មាត់់​ក្នុង​សង្គម​ ។ គេ​ឧស្សាហ៍​ឃើញ​សាសា​ និង​បុរស​ម្នាក់​នោះ​បណ្តើរគ្នា​ចូល​រួម​ក្នុង​កម្មវិធី​ជប់​លៀង​ញឹក​ញាប់ ។​ ប៉ុន្តែ​ដូច​​កាល​មុន​​​ដែរ សាសា​នៅ​តែ​ប្រកែក​ថា ​​បុរស​អ្នក​ជំនួញ​រូប​នោះ​និងរូប​នាង​ ​មិន​​ទាន់​ឈាន​ដល់​លក្ខណៈជាគូ​សង្សារ​នៅ​ឡើយ​​​​ទេ ដោយ​គ្រាន់​តែ​រាប់​អានជា​ធម្ម​តា​ដូច​បុរស​មុន​ៗ​​ដែរ ។

សាសា​ព្យាយាម​លាក់​អត្ត​សញ្ញាណ​​​បុរស​ម្នាក់​នោះ ​បើ​ទោះ​ជា​មាន​ការ​ជជីក​​សួរ​ពី​អ្នក​កាសែត​ក៏​ដោយ​ចុះ ៕

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]