រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​ក្នុង​ចំណោម​​បង​ប្អូន​បង្កើត​​៣នាក់ ត្រូវ​សមត្ថ​កិច្ច​​នគរបាល​​ប៉ុស្តិ៍​​អូរឫស្សី​ទី​១ ​ឃាត់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៨ ឧសភា ​ខណៈ​ជាប់​ពាក់​ព័ន្ធវាយ​អ្នក​​ដទៃប្លន់​យក​ទូរស័ព្ទ​ដៃ​១​គ្រឿង ​ពី​យប់ ហើយ​​យុវជន​ម្នាក់​នេះ​​ក៏​មាន​បង​ប្អូន​៣​នាក់ ជា​ជន​ខិល​​ខូច​​សេព​គ្រឿង​ញៀន​​អុក​ឡុក​ ក្នុងមូល​ដ្ឋាន​​ញឹក​​ញាប់​​ធ្វើ​ឱ្យ​អ្នក​​រស់​នៅ​ជិត​ខាង​មាន​ការភ័យ​ ខ្លាច ​ពិសេស​ទៅ​ទៀត​​នគរ​បាល​​សង្កាត់​អូរឫស្សី​ទី១ ​ចាប់​កោ​រសក់​​ទាំង​បង​​ទាំង​ប្អូន​៣​នាក់ តែ​គេមិន​រាងចាល​ភ្លេច​ខ្លួន​​ធ្វើ​សកម្ម​ភាព​​ទៀត ។ ​យុវជន​ដែល​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នេះ​ឈ្មោះ​​អៀម សុខឌូ អាយុ​១៧​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​លេខ​១៣៤E4 ផ្លូវលេខ​១០៧ ​ភូមិ​១ សង្កាត់​អូរឫស្សី​ទី១ ខណ្ឌ​៧​មករា ។

ទាក់ទិន​នឹង​ការ​ឃាត់​ខ្លួន​យុវជន​រូប​នេះ​លោក​អនុ​ សេនីយ៍​ទោ ​ថោង ម៉ារឌី ប្រធាន​​នគរបាល​ប៉ុស្តិ៍​អូរឫស្សី​ទី១ ​បាន​ឱ្យ​ដឹងថា ​ការ​ឃាត់​ខ្លួន​ជន​នេះតាម​បណ្តឹង​​ជន​រងគ្រោះ​​​ដែល​ប្តឹង​ចោទ​ប្រកាន់​​ ឈ្មោះ​អៀម ​សុខឌូ ថា បាន​ធ្វើ​សកម្ម​ភាព​​វាយ​គេប្លន់​យក​ទូរស័ព្ទ​ដៃ១​គ្រឿង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]